​បែកធ្លាយ​អនុគុណ​ស្រុក​កំចាយមារ​លួច​មាន​ស្រី​ស្នេហ៍​មក​ដេក​ក្នុង​វត្ត​

1545
ចែករម្លែក
  • 466
    Shares

ដោយៈ​ចាន់ថន​/​ព្រៃវែងៈ​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​,​សុគន្ធា​រាម​,​បាន​ដេញចាប់​ស្ដ្រី​ម្នាក់​ដែល​មក​ដេក​នៅក្នុង​កុដិ​ព្រះសង្ឃ​រួច​ប្ដឹង​សមត្ថកិច្ច​ឱ្យធ្វើ​កំណត់ហេតុ​។​ពលរដ្ឋ​ជាច្រើន​នាក់​ដែលមាន​ផ្ទះ​នៅ​ទល់មុខ​វត្ត​(​សុគន្ធា​រាម​)​ហៅ​វត្ត​ត្រពាំង​ស្គន់​ស្ថិតនៅ​ភូមិ​ត្រពាំង​ស្គន់​ឃុំ​ស្មោង​ជើងស្រុក​កំចាយមារ​ខេត្តព្រៃវែង​បាន​លើកឡើងថា​បច្ចុប្បន្ន​ពួកគាត់​អស់ជំនឿ​មិន​ចង់ទៅ​វត្ត​ធ្វើបុណ្យ​ទៀតហើយ​។​

​ព្រោះ​ព្រះសង្ឃ​ចៅអធិការ​វត្តមាន​ស្រី​កំណាន់ចិត្ត​លួច​ទាក់ទង​ដេក​ជាមួយគ្នា​ញឹកញាប់​តើ​ឲ្យ​ពួកគាត់​ក្រាប​សំពះ​គោរព​ម្ដេច​និង​កើត​ទៅ​?​ឯ​គណៈកម្មការ​វត្ត​(​សុគន្ធា​រាម​)​បាន​អះអាង​ស្រដៀង​គ្នា​នេះដែរ​ថា ព្រះសង្ឃ​ព្រះនាម វង្ស វិសាល អនុគុណ​ស្រុក​កំចាយមារ និង​ជា​ចៅអធិការ​វត្ត (​សុគន្ធា​រាម​) ពិតជា​មាន​ស្រី​ស្នេហ៍ គេ​ដឹង​យូ​ហើយ​។

​ប៉ុន្តែ​គ្មាន​ភ​ស្ថ​តាង​ដោយ​នាង​ឈ្មោះ វិ​ន បវរ អាយុ​ជាង​៣០​ឆ្នាំមាន​ទីលំនៅ​ភូមិ​ពាន​ភ្លើង ឃុំ​ស្មោង​ខាងជើង​ស្រុក​កំចាយមារ ខេត្តព្រៃវែង​។​ទើបតែ​ជាក់ស្ដែង​ថ្មីៗ​នេះ​ខណៈ​ពុទ្ធបរិស័ទ បាន​លួច​តាមដាន​ឃើញ​មាន​ស្រី​មក​ដេក​ក្នុង​កុដិ​ព្រះអង្គ​តែម្ដង​។​ព្រលប់​ខាង​ស្រី​ជិៈ​ម៉ូតូ​មក​ដេក​ក្នុង​កុដិ​ព្រះសង្ឃ​ដល់​ម៉ោង​៥​ទាបភ្លឺ​ងើប​ជិៈ​ម៉ូតូ​ទៅផ្ទះ​វិញ​ជា​រៀងរាល់​លើក​។​

​បណ្ដាល​ឲ្យ​ពលរដ្ឋ​ដេញចាប់​ខាង​ស្រី​កាលពី​ព្រឹក​ទាបភ្លឺ​ជាង​១០​ថ្ងៃមុន​ខណៈ​នាង​ជិៈ​ម៉ូតូ​ចេញពី​កុដិ​លោក​រួច​ប្ដឹង​សមត្ថកិច្ច​និង​អាជ្ញាធរ​ឲ្យ​ចាត់វិធានការ​។​ប៉ុន្តែ​សមត្ថកិច្ច​និង​អាជ្ញាធរ​បាន​ត្រឹម​ធ្វើ​កំណត់ហេតុ​ប៉ុណ្ណោះ​។​លុះដល់​ព្រឹក​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០១៨ មន្ត្រី​ធម្មការ​និង​អាជ្ញាធរ​ស្រុក​កំចាយមារ បាន​បើក​កិច្ចប្រជុំ​មួយ​នៅ​សាលាស្រុក​។​

​ក្រោយ​បញ្ចប់​ការប្រជុំ​នេះ​ពលរដ្ឋ​បាន​សម្ដែង​ការខកចិត្ត​ជាខ្លាំង​ព្រោះថា​ការប្រជុំ​នេះ​មិនបាន​រក​ដំណោះស្រាយ​ឬ​មាន​ចំណាត់ការ​លើ​ព្រះ​តេជគុណ​វង្ស​វិសាល​ទេ​ថែមទាំង​បិទ​ការតវ៉ា​ទាំងអស់​ទៀតផង​។​ទោះបីជា​យ៉ាងណា​នៅ​ចំពោះមុខ​សមត្ថកិច្ច​នាង​ឈ្មោះ​វិ​នបវរ​បាន​បំភ្លឺថា​នាង​ពិតជា​បាន​ដេក​ក្នុង​កុដិ​លោក​មែន​ប៉ុន្តែ​មិនបាន​រួមភេទ​ទេ​។​

​រីឯ​ព្រះ​តេជគុណ​វង្ស​វិសាល​អនុគុណ​ស្រុក​កំចាយមារ​និង​ជា​ចៅអធិការ​វត្ត​សុគន្ធា​រាម​មិនអាច​សុំ​ការបំភ្លឺ​បានទេ​ព្រោះ​ព្រះអង្គ​បាន​រត់គេច​ពី​អ្នកកាសែត​មិន​បំភ្លឺ​ឡើយ​។​ប៉ុន្តែ​លោក​សឿង​សុជាតិ​អភិបាលស្រុក​កំចាយមារ​បានលើកឡើង​ថា​រឿងនេះ​ពុទ្ធបរិស័ទ​មួយចំនួន​ដែល​ចោទ​ព្រះសង្ឃ​នោះ​។​គឺ​តាមដាន​មិន​ច្បាស់​អត់​ជាក់ស្ដែង​ខណៈ​កុដិ​លោក​មាន​នេនៗ​សឹង​នៅ​ទីនោះ​ដែរ​។​ទាំង​ព្រះសង្ឃ​និង​នារី​នោះបាន​អះអាងថា​មិនបាន​រួមភេទ​ឬ​ធ្វើ​ខុស​វិន័យ​ឡើយ​៕S/​

បែកធ្លាយ​អនុគុណ​ស្រុក​កំចាយមារ​លួច​មាន​ស្រី​ស្នេហ៍​មក​ដេក​ក្នុង​វត្ត​

ទីតាំងផ្សាយពាណិជ្ជកម្ម