បញ្ជូន​បុរស​ម្នាក់​ទៅ​នគរបាល​ខេត្ត​ពីបទ​ប្រើ​ចបជីក​វាយ​បែកក្បាល​គូទំនាស់​

1423
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​នគរបាល​ស្រុក​ឯក​ភ្នំ​កាលពី​រសៀល​ថ្ងៃទី​១៩​ខែកញ្ញា​ឆ្នាំ​៣០១៨​បាន​បញ្ជូន​បុរស​ម្នាក់​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​វាយ​នឹង​ចបជីក​)​បែកក្បាល​បុរស​ម្នាក់ទៀត​។​

​ជនសង្ស័យ​រូបនេះ​ត្រូវ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឯក​ភ្នំ​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨​ម៉ោង​១៖៣០​នាទី រសៀល​នៅ​ចំណុច​ទួល​អំពិល ក្រុមទី​០១ ភូមិ​ខ្វិត ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។​

លោក​វរសេនីយ៍ឯក​ឡុង យោធា​វិ​រៈ​អធិការនគរបាល​ស្រុក​ឯក​ភ្នំ បានឱ្យដឹងថា នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨​ម៉ោង​២​រសៀល​មាន​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​វាយ​នឹង​ចបជីក​)​។ បង្កដោយ​ជនសង្ស័យ​ឈ្មោះ ឈឿន​.​ឆៃ​យ៉ា ភេទ​ប្រុស អាយុ ២៩​ឆ្នាំ រស់នៅ​ភូមិ​អូរ​កំបុត ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ​។

​ដោយ​យក​ចបជីក​វាយ​ទៅលើ​ក្បាល​ជនរងគ្រោះ​ឈ្មោះ វុ​ធ​.​សា​រ៉ា​យ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ រស់នៅ​ភូមិ​ស្តី​លើ ឃុំ​ព្រែក​ហ្លួង​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង បណ្តាលឱ្យ​បែក​លើ​ក្បាល​ផ្នែក​ខាងឆ្វេង​ដេរ​ចំនួន​១៥​ថ្នេរ​ហើយ​រត់គេចខ្លួន​។​

លុះ​ថ្ងៃទី​១៨​ទើប​ចាប់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​។​បច្ចុប្បន្ន កម្លាំង​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕S/

​បញ្ជូន​បុរស​ម្នាក់​ទៅ​នគរបាល​ខេត្ត​ពីបទ​ប្រើ​ចបជីក​វាយ​បែកក្បាល​គូទំនាស់​

​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម