ប្រទះឃើញ​សាកសព​បុរស​ម្នាក់​នៅ​ផែ​មុខផ្ទះ​

1210
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: កាលពី​វេលា​ម៉ោង​០៦​ព្រឹក ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ពាម​តា​អួរ ឃុំ​កែវ​ពណ៌ ស្រុក​ពួក ខេត្តសៀមរាប មានការ​ប្រទះឃើញ​សាកសព​បុរស​ម្នាក់ បាន​ដួល​ស្លាប់​នៅ​នឹង​ផែ​មុខផ្ទះ​របស់គាត់​។

ប្រទះឃើញ​សាកសព​បុរស​ម្នាក់​នៅ​ផែ​មុខផ្ទះ​៕​បាយ័ន​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សាកសព​បុរសរងគ្រោះ​មានឈ្មោះ ប៊ុត ខ្លឹង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​នេសាទ បាន​ដួល​ផ្កាប់មុខ​ស្លាប់ ខណៈ​កំពុង​ឈរ​លុបមុខ​លើ​មុខ​ផែ​ផ្ទៈ​របស់ខ្លួន​។​

​សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា តាម​ការពិនិត្យ កោសល្យ​វិ​ច្ច័​យ​របស់​ពេទ្យ​អ​ង្អែ​ក​ស្រុក និង​នគរបាល​មាន​សមត្ថកិច្ច​បាន​ពិនិត្យឃើញថា សាកសព​ពុំមាន​ការហូរ​ឈាម ក៏​ពុំមាន​ស្លាកស្នាម​អ្វី​ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​ទេ​។

​គ្រូពេទ្យ​កោសល្យ​វិ​ច្ឆ័​យ​បាន​បញ្ជាក់ថា សាកសព​អាច​ស្លាប់​ដោយសារ​ដាច់​ស​សៃ​ឈាម​ខួរក្បាល ឬ​បញ្ហា​គាំង​បេៈ​ដូង ។ បើតាម​ការបំភ្លឺ​របស់​ឈ្មោៈ អ៊ា​ន ចាន់​រី ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជា​ប្រពន្ធ​របស់​សាកសព បាន​អៈ​អាង​ថា​: ប្តី​គាត់​ពិតជា​ស្លាប់​ដោយសារ​ដួល​ផ្កាប់មុខ​នៅលើ​ផែ​ផ្ទៈ​ដោយ​ខ្លួនឯង​ប្រាកដ​មែន មិនមាន​ពាក់ព័ន្ធ​និង​បទល្មើស​ព្រហ្មទណ្ឌ​ទេ ប្តី​គាត់​ធ្លាប់មាន​ជំងឺលើសឈាម​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម