ផាក ស៊ីន​ហេ ៖ “​សុភមង្គល​ជា​អាទិភាព​ទីមួយ​របស់ខ្ញុំ​”

1381
ចែករម្លែក

​តារាសម្តែងកូរ៉េនាង ផាក ស៊ីន​ហេ និយាយថា សុភមង្គល​គឺជា​អាទិភាព​ទីមួយ​ក្នុង​កិច្ចសម្ភាសន៍​ថ្មីៗ​នេះ​សម្រាប់​ទស្សនា​វ​ដ្តី​ម៉ូត​សម្លៀកបំពាក់​និង​ស្ទីល​ទាន់សម័យ Elle របស់​ហុងកុង លេខ​ចេញ​ខែសីហា​។​

​នាង​ផាក​និយាយថា “​អាទិភាព​ទីមួយ​របស់ខ្ញុំ​គឺ​សុភមង្គល និង អារម្មណ៍​នៃ​ភាពជោគជ័យ មិនចាំបាច់​ទាល់តែ​បានមកពី​ការងារ​តែមួយ​មុខ​នោះទេ​”​។​

​តារា​សម្តែង​ជាមួយ​បទពិសោធន៍ ១៣ ឆ្នាំ និយាយថា នាង​ធ្លាប់មាន​ការប្រយ័ត្នប្រយែង​ខ្លាំង​អំពី​អ្វីដែល​នាង​បានធ្វើ ដោយ​បារម្ភ​ខ្លាច​គេ​គិត​អ្វី​ផ្សេងៗ​មកលើ​នាង​។

​ទោះយ៉ាងណា នាង​បានដឹងខ្លួន​ថា នាង​បាន​ជាប់​នៅក្នុង​រូបភាព​ជា​ក្មេងស្រី​ស្ងាត់ស្ងៀម សុភាពរាបសា និង​ប្រយ័ត្នប្រយែង​មួយរូប​។

​នាង​និយាយថា “​ឥឡូវ នៅពេល​ខ្ញុំ​ក្រឡេកមើល​ទៅក្រោយ​វិញ ខ្ញុំ​ហាក់ដូចជា​មិនត្រូវ​ខ្លាច​អ្នក​ដទៃទៀត​ទេ ហើយ​ខ្ញុំ​អាច​រីករាយ​នឹង​ជីវិត​ខ្ញុំ​ដោយ​សេរី​ជាង​មុន​។ ខ្ញុំ​ក៏​ឧស្សាហ៍​គិត​ផងដែរ​ថា ខ្ញុំ​អាច​នឹង​ក្លាយជា​ខ្លួន​ខ្ញុំ​ច្រើនជាង​មុន​”​។​

​ថ្មីៗ​នេះ នាង​ផាក​ទើបតែ​ថត​ចប់​រឿង​ដុំ បែប​រន្ធត់​និង​បទឧក្រិដ្ឋ​ដែល​នឹង​មកដល់​ឆាប់ៗ​នេះ គឺ​រឿង Silent Witness​។

​បច្ចុប្បន្ន នាង​កំពុង​ស្ថិតក្នុង​ដំណើរ​ជួបជុំ​អ្នកគាំទ្រ​នៅ​អាស៊ី ក្នុង​ទីក្រុង​ហុងកុង​។ នាង​នឹង​បរិច្ចាគ​ប្រាក់​បានមកពី​ដំណើរ​ជួបជុំ​អ្នកគាំទ្រ​នៅ​អាស៊ី​នេះ ទៅ​អង្គការ​ស្បៀងអាហារ​កូរ៉េ​សម្រាប់​ភាពអត់ឃ្លាន​ជា​អន្តរជាតិ​៕ ដោយ៖ កញ្ញាដាលីស

នាង​ផាក​ស៊ីន​ហេ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ