កម្លាំង​នគរបាល​បង្ក្រាប​ជនសង្ស័យ​៥​នាក់ គ្រឿងញៀន​ជាង​២​គីឡូក្រាម និង​កាំភ្លើង​៤​ដើម​

1404
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​បង្ក្រាប​ជនសង្ស័យ​មេខ្លោង និង​បក្ខពួក​ក្នុង​បទល្មើស​គ្រឿងញៀន ៥​នាក់ ជាមួយនឹង​វត្ថុតាង​គ្រឿងញៀន​ជាង​២​គីឡូក្រាម កាំភ្លើង​ម៉ា​កឡុក​៣​ដើម កាំភ្លើង​ប្រើប្រាស់​ខ្យល់​១​ដើម និង​រថយន្ត​២​គ្រឿង។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ដឹកនាំ​បញ្ជា និង​ចុះ​ស្ទាក់​បង្ក្រាប​ករណីនេះ ហើយ​មានការ​សម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ចាប សុ​ផា​ឫទ្ធិ ស្នងការរង​ទទួល​ការងារ​ប្រឆាំង​បទល្មើស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ប្រាប់​ឱ្យដឹងថា កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ស្រាវជ្រាវ​១​ខែ និង​ឈានដល់​បង្ក្រាប​បង្ក្រាប​ជនសង្ស័យ​ទាំង​៥​នាក់ ដែល​ម​ជា​បក្ខពួក និង​ជា​មេខ្លោង​គ្រឿងញៀន​ដ៏​មួយ​នេះ ជា​បន្ត​បន្ទាប់ពី​ថ្ងៃទី​១៧-១៨​ខែកញ្ញា​នេះ នៅ​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និង​នៅ​ក្រុង​-​ខេត្តសៀមរាប​។​

​លោក​ស្នងការរង​អោយដឹង​បន្តថា : ការបង្ក្រាប​នេះ​សមត្ថកិច្ច​ដកហូត​បាន​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​WY ៨.៧៦៤​គ្រាប់​ស្មើ​ទម្ងន់ ៧៩៩,៩៤​ក្រាម​, ថ្នាំញៀន​ម​តំ​ហ្វេ​តា​មីន​ទឹកកក​ទម្ងន់​១៩៩៥,០១​ក្រាម​, ថ្នាំញៀន​កេ​តា មីន​៨,៥១​ក្រាម ថ្នាំ​គ្រាប់​អ៊ិ​ច​ស្រា្ត​ស៊ី​ទម្ងន់​២,៩៦​ក្រាម​, ជញ្ជីង​ថ្លឹង​គ្រឿងញៀន​៤​គ្រឿង​, អាវុធខ្លី​៤​ដើម ក្នុងនោះ​អាវុធ​ខ្យល់​១​ដើម​, រថយន្ត​ចំនួន​២​គ្រឿង​។​

​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បង្ហើប​ឲ្យ​ដឹង​ពេល​កម្លាំង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ជួញដូរ​ចែកចាយ​គ្រឿងញៀន និង​វត្ថុតាង​ដ៏​ធំ និង​ដ៏​ច្រើនលើក​ដំបូង​ក្នុង​ឆ្នាំ​២០១៨​នេះ កាលពី​រសៀល​ថ្ងៃទី​១៩ ខែកញ្ញា​ឆ្នាំ​២០១៨ ថា ” ករណី​បង្ក្រាប​គ្រឿងញៀន​នេះ នៅមាន​បក្ខពួក​ល្មើស​មួយចំនួនទៀត ដែល​កម្លាំង​នគរបាល​បា​ម​កំណត់​មុខសញ្ញា​រួចហើយៗ​បន្ត​ស្រាវជ្រាវ​ដ​ស្វែងរក​ចាប់ខ្លួន​”៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម