​ថៃ​ប្រគល់​ពលរដ្ឋ​ខ្មែរ​ផុត​ទោស​ពីរ​នាក់​តាម​ច្រកព្រំដែន​

952
ចែករម្លែក

ដោយ​អូ​ស្មាច់​/​ឧ​ត្ត​រ​មាន​ជ័​យៈ​អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​រួចផុត​ទោស​ចំនួន​២​នាក់​តាម​ច្រក​អន្តរជាតិ​ជាំ​សា​ងាំ​ព្រំដែន​ក្នុងស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​កាលពី​រសៀល​ថ្ងៃទី​១៩​ខែកញ្ញា​ឆ្នាំ​២០១៨​។​សមត្ថកិច្ច​បានឱ្យដឹង​ថា​១.​ឈ្មោះ​ង៉ែត​ខែ​ន​ភេទ​ស្រី​អាយុ​៣៨​ឆ្នាំ​រស់នៅ​ភូមិ​អូរ​ស្វាយ​ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​

២.​អ៊ី​ណា​រ៉ា​ន​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​រស់នៅ​ភូមិ​កាប់​ក្រឡាញ់​ឃុំ​ត្រពាំង​ជង​ស្រុក​បាកាន​ខេត្តពោធិ៍សាត់​។​អ្នក​ទាំងពីរ​ជាប់គុក​នៅ​ខេត្ត​ស៊ីសាកេត​។​ដែល​ត្រូវ​ថៃ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៩​ខែកញ្ញា​ឆ្នាំ​២០១៧ ពីបទ​ឆ្លងដែន​ខុស់ច្បាប់​ចូល​កាប់​ឈើ​ក្រញូង​ក្នុង​ទឹកដី​ថៃ ៕S/​

​ថៃ​ប្រគល់​ពលរដ្ឋ​ខ្មែរ​ផុត​ទោស​ពីរ​នាក់​តាម​ច្រកព្រំដែន​

ទីតាំងផ្សាយពាណិជ្ជកម្ម