រ៉ូ​ណា​ល់​ដូ បើកឆាក​ប្រកួត CL ឱ្យ Juventus មិន​ដល់ក​ន្លះ​ម៉ោង ទទួលបាន​កាត​ក្រហម​

1417
ចែករម្លែក

គ្រី ស្ទា ណូ រ៉ូ ណា ល់ ដូ ត្រូវបាន គេ រំពឹងថា ជា ផ្នែក ដែល បាត់បង់ មួយ របស់ Juventus ក្នុងការ ប្រឹងប្រែង ដើម្បី ឈ្នះ ពាន Champions League ។ ប៉ុន្តែ ការប្រកួត ដំបូង របស់ខ្លួន សម្រាប់ ក្លិប ថ្មី មាន រយៈពេល មិន ដល់ក ន្លះ ម៉ោង ផង ទេ កាលពី ថ្ងៃ ពុធ ទី ១៩ កញ្ញា ខណៈដែល រូបគេ ត្រូវបាន បណ្តេញចេញ បន្ទាប់ពី ចាប់ទាញ សក់ របស់ គូប្រកួត ។

Juventus នៅតែ អាច បន្ត យកឈ្នះ លើ Valencia ២-០ ដោយសារ បាល់ ប៉េ ណា ល់ ទី ដល់ ទៅ ២ លើក ។

វា ជា កាត ក្រហម លើក ទី ១ របស់ រ៉ូ ណា ល់ ដូ ក្នុងការ បង្ហាញមុខ ១៥៤ លើក ក្នុង Champions League ហើយ ការសម្រេចចិត្ត នេះ មានន័យថា រូបគេ នឹង អវត្តមាន ការវិលត្រឡប់ ទៅ ទឹកដី ចាស់ Old Trafford នៅពេល Juventus លេង ជាមួយ Manchester United នៅ ខែក្រោយ ប្រសិនបើ រ៉ូ ណា ល់ ដូ ជាប់ បម្រាម យ៉ាងតិច ២ ប្រកួត ។

គ្រូបង្វឹក របស់ Juventus លោក ម៉ា ស៊ី មី លី យ៉ា ណូ អាល់ ឡេ ហ្គ្រី ទទូចថា វា មិនគួរ ជា កាត ក្រហម ទេ ហើយ តវ៉ា ថា បច្ចេកវិជ្ជា ជំនួយការ វីដេអូ (VAR) មិនទាន់បាន ណែនាំ នៅក្នុង Champions League ដូចដែល បាន ណែនាំ នៅក្នុង ក្របខ័ណ្ឌ Serie A នោះទេ ។ បច្ចេកវិជ្ជា VAR ក៏ត្រូវ បាន ប្រើ នៅក្នុង វើ ល ខាប់ នៅ ប្រទេស រុស្ស៊ី ឆ្នាំនេះ ផងដែរ ។

រ៉ូ ណា ល់ ដូ ត្រូវបាន បណ្តេញចេញ នៅ នាទី ទី ២៩ បន្ទាប់ពី ទាក់ ជើង គ្នា ជាមួយ កីឡាករ ជេ សុន ម៉ួ រី ល ឡូ ។ នៅពេល ម៉ួ រី ល ឡូ ដួល ខ្សែប្រយុទ្ធ ព័រ ទុយ ហ្គា ល់ រូបនេះ បានធ្វើ កាយវិការ ឱ្យ គូប្រជែង របស់ខ្លួន ងើបឡើង បន្ទាប់មក ក៏ យកដៃ ចាប់ទាញ សក់ របស់ ខ្សែការពារ Valencia រូបនេះ តែម្តង ។ អាជ្ញាកណ្តាល លោក ហ្វេ ឡិ ក ប្រ៊ី ច បានផ្តល់ កាត ក្រហម ភ្លាម ដល់ រ៉ូ ណា ល់ ដូ បន្ទាប់ពី ពិភាក្សា ជាមួយ អាជ្ញាកណ្តាល នៅក្រោយ បង្គោល ទី ។

រ៉ូ ណា ល់ ដូ មើលទៅ ស្រឡាំងកាំង និង បន្ត តវ៉ា ភាព ស្អាតស្អំ របស់ខ្លួន ហើយ គេ អាច ឃើញច្បាស់ ថា រ៉ូ ណា ល់ ដូ ពិតជា ខកចិត្ត ជាខ្លាំង និង ចាក ចេញពី ទីលាន ទាំង ទឹកភ្នែក ៕ ដោយ៖ កញ្ញាដាលីស

រ៉ូ ណា ល់ ដូ ត្រូវបាន បណ្តេញចេញ បន្ទាប់ពី ទាញ សក់ របស់ គូប្រជែង

ទីតាំងផ្សាយពាណិជ្ជកម្ម