សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​៧​នាក់​ក្នុង​ហាង​ម៉ាស្សា​កោស​ជប់​មួយកន្លែង​

1150
ចែករម្លែក
  • 86
    Shares

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ អនីតិជន​បាន​ចុះបង្ក្រាប​ហាង​ម៉ាស្សា​កោស​ជប់​ធ្វើ​សរសៃ​មាន​លួច​បង្កប់​សេវា​ផ្លូវភេទ​មួយកន្លែង​។

​ជាមួយ​នោះបាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​៧ និង​វត្ថុតាង​មួយចំនួន​ត្រង់ចំណុច​ផ្ទះ​លេខ​៣៦០EoE តាម​បណ្ដោយ​ផ្លូវ​២០១១ ភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​កាលពី​យប់​ថ្ងៃទី​១៩​ខែកញ្ញា ឆ្នាំ​២០១៨​។​

​កម្លាំង​ចុះបង្ក្រាប​និង​ឆែកឆេរ​ទីតាំង​លួចលាក់​បង្កប់​សេវាកម្ម​ផ្លូវភេទ​ខាងលើ ជា​លទ្ធផល​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​៧​នាក់​។ ក្នុងនោះ​ឃាត់ខ្លួន​ប្តី​ប្រពន្ធ​ដែលជា​ថៅកែ​ហាង​ម៉ាស្ស​នោះ​ដែល​បុរស​ជា​ប្តី​ឈ្មោះ ម៉ុ​ន​ចំរើន​អាយុ​៤១​ឆ្នាំ​ស្នាក់នៅ​កន្លែងកើតហេតុ​។

​ចំណែកឯ​ប្រពន្ធ​ឈ្មោះ​ហ៊ុន​ស្រី​អន​អាយុ​២១​ឆ្នាំ​ស្នាក់នៅ​ជាមួយគ្នា​។​នារី​ម៉ាស្សា​ចំនួន​ប្រាំ​នាក់​ទៀត​ជា​ជនរងគ្រោះ​រួមទាំង​ដកហូត​បាន​វត្ថុតាង​រួមមាន​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៤​ស្រោម​ប្រើប្រាស់​ហើយ​និង​មិនទាន់​ប្រើ​មួយចំនួន និង​សម្ភារ​មួយចំនួនទៀត​។

​បច្ចុប្បន្ន​ថៅកែ​ប្តី​ប្រពន្ធ​និង​ស្ត្រី​ម៉ាស្សា​ទាំង​៥​នាក់​រួមទាំង​វត្ថុតាង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នាំខ្លួន​យកទៅ​សាកសួរ​នៅឯ​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ដើម្បី​រង់ចាំ​ធ្វើការ​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ