នាយក​ប្រតិបត្តិ អ៊ី​វ៉ាន ហ្គា​ហ្ស៊ី​ឌី​ស លាលែង​ពី អា​សេណ​ល​ទៅ​ដឹកនាំ​ក្លិប អា​សេ មី​ឡេ​ន​

1343
ចែករម្លែក

​ក្លិប អា​សេណ​ល​(Arsenal) បាន​បញ្ជាក់ថា នាយក​ប្រតិបត្តិ​លោក អ៊ី​វ៉ាន ហ្គា​ហ្ស៊ី​ឌី​ស (Ivan Gazidis) បាន​លាលែង​ពី​តំណែង ដើម្បី​ទទួលយក​តួនាទី​ថ្មី​នៅ​ក្លិប​អា​សេ​មី​ឡេ​ន​( AC Milan) ។​
​ ​
​លោក រ៉ា​អ៊ូ​ល សាន​ឡេ​ហ៊ី (Raul Sanllehi) និង វី​ណៃ វ៉េ​ន​កា​តេ​សាម (Vinai Venkatesham) នឹង​ចូល​កាន់តែ​តំណែង​នៅ​ពហុ​កីឡដ្ឋាន Emirates ។ លោក ហ្សា​ហ្ស៊ី​ឌី​ស នឹង​ទទួលបាន​ការតំឡើង​ប្រាក់​ឈ្នួល​មួយ​លាន​ផោន​នៅ​ពហុ​កីឡដ្ឋាន San Siro ខណៈ​លោក ទទួលបាន​តួនាទី​ដដែល​ជាមួយ​ក្លឹប​យក្ស​អ៊ីតាលី​។​
​ ​
​លោក ហ្គា​ហ្ស៊ី​ឌី​ស បាន​ចំណាយពេល​១០​ឆ្នាំ​ធ្វើ​ការងារ​ជាមួយ​ក្លឹប Arsenal ហើយ​ទទួលបាន ការចាប់អារម្មណ៍​ពី​ថ្នាក់ដឹកនាំ​ក្លិប AC Milan ។​
​ ​
​ក្លិប AC Milan ជា​ក្លិប​មួយ​ក្នុងចំណោម​ក្លឹប​ធំ​បំផុត​នៅ​អឺរ៉ុប​បាន​ក្លាយជា​កម្មវត្ថុ​នៃ​ការកាន់កាប់ ទាំងស្រុង​របស់​ក្រុមហ៊ុន​អាមេរិក​ឈ្មោះ Elliott Management កាលពី​រដូវក្តៅ​។​
​ ​
​ក្រុមហ៊ុន​នេះ​បាន​ចំណាយ​ប្រាក់​ច្រើនសន្ធឹក​សន្ធាប់​នៅ​ពហុ​កីឡដ្ឋាន San Siro ខណៈពេល AC Milan ត្រៀម​ប្រជែង​តំណែង​ជើងឯក​ជាមួយ​ក្លិប​យក្ស ជូ​វិនទុ​ស​(Juventus) ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​នាយក​ប្រតិបត្តិ អ៊ី​វ៉ាន ហ្គា​ហ្ស៊ី​ឌី​ស (Ivan Gazidis)

ទីតាំងផ្សាយពាណិជ្ជកម្ម