ពលរដ្ឋ​ទីទ័លក្រ​ជួប​ការលំបាក​ទទួល​អំណោយ​កាកបាទក្រហម

877
ចែករម្លែក

​​ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈ​ពលរដ្ឋ​ទីទ័លក្រ​ជួប​ការលំបាក​ខ្វះខាត​ជីវភាព​បន្ទាន់​នៅ​ភូមិ​ផ្សេងគ្នា​ក្នុង​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​បាន​លើកគ្នា​មកសុំ​ស្បៀងអាហារ ។​ពួកគាត់​នាំគ្នា​មកសុំ​ដល់ទី​ស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​។​មន្ត្រី​បាន នាំ​អំណោយ​ទៅជូន​វិញ​ភ្លាមៗ​កាលពី​ល្ងាច​ថ្ងៃទី​១៩​ខែកញ្ញា​ឆ្នាំ​២០១៨

​លោក​លី​សារី​អភិបាលរង​ខេត្ត​និង​ប្រធាន​គណៈកម្មាធិកា​សាខា​កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ​បាន​បណ្តាំ​សួរសុខទុក្ខ​ពី​ថ្នាក់ដឹកនាំ​ជូន​ចំពោះ​បងប្អូន​ពលរដ្ឋ​៣​គ្រួសារ ដែលមាន​ទុក្ខព្រួយ​ជីវភាព ហើយ​ត្រូ​បទ​ទួលបាន​អំណោយ​ទាំងនេះ​។

​អំណោយ​ត្រូវបាន​រួមមាន​ក្នុង​មួយ​គ្រួសារៗ មាន អង្ករ ២៥​គីឡូ , មី​០១​កេស , ត្រីខ​១០​កំប៉ុង , រួមមាន​ប្រេងឆា​,​មុង​ជ្រលក់​ថ្នាំ បង្គន់​ចល័ត​១ , ម្សៅ​សាប៊ូ , ទឹកត្រី ទឹកស៊ីអ៊ីវ ,​ភួយ និង​សារុង , ក្រមា និង​ថវិការ​មួយចំនួន ។​

​លោក​សាន​ឃឹ​ត​នាយក​ប្រតិបត្តិ​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថា : ពលរដ្ឋ​ទីទ័លក្រ ជួប​ការលំបាក​គ្រួសារ​ក្រីក្រ ៣ គ្រួសា​រួមមាន : រ​១- ឈ្មោះ តឿ​ម គយ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​នៅ​ភូមិ​ភ្នំ​កន្ទួត​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​មានមុខ​របរ​ធ្វើ​កម្មករសំណង់ បន្ទុក​៥​នាក់​។

ទី​២​បាន​ចៀន​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​នៅ​ភូមិ​ភក​នំ​កន្ទួត​ជា​កម្មករសំណង់​កូន​ក្នុងបន្ទុក​៣​នាក់​។​និង​ទី​-​ឈ្មោះ​រិ​ន​វណ្ណៈ​ភេទ​ប្រុស​អាយុ​៥៣​ឆ្នាំ​កម្មករសំណង់​នៅ​ជាមួយ​ចៅ​ឱ​ពុក​ម្ដាយ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម