ដា​នី​ញែ​ល ស្ទឺ​រិច អះអាងថា ខ្លួន​នៅមាន​អ្វីៗ​ជាច្រើន​ទៀត​ដែល​ត្រូវ​ផ្តល់ជូន​លោក យើ​ហ្គេ​ន គ្លប់​

1396
ចែករម្លែក

​ខ្សែប្រយុទ្ធ ដា​នី​ញែ​ល ស្ទឺ​រិច (Daniel Sturridge) បាន​បង្ហាញថា ខ្លួន​នៅមាន​អ្វីៗ​ច្រើន​ទៀត ដែល​ត្រូវ​ផ្តល់ជូន​លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) ប៉ុន្តែ​កីឡាករ​រូបនេះ​ក៏​ធ្វើ​ឲ្យ​ខូច ឱកាសល្អ​ពីរលើក​ផងដែរ​ដែល​ធ្វើ​ឲ្យ​ក្រុម លី​វឺ​ភូ​ល​(Liverpool) បាត់បង់​ប្រៀប​ឈ្នះ​។ ១៥​នាទី​មុនពេល ស្ទឺ​រិច រកបាន​គ្រាប់​បាល់​បើកឆាក លោក ក្លប់ បាន​ឈរ​បញ្ជារ​ខ្សែប្រយុទ្ធ កណ្តាល​របស់លោក​។​
​ ​
​ដោយ​ក្រឡេកឃើញ​ខ្សែការពារ ធី​អា​ហ្គោ ស៊ី​ល​វ៉ា (Thiago Silva) និង ព្រី​ស្នេ​ល គីម​ប៉េ​ម​បេ (Presnel Kimpembe) របស់​ក្រុម PSG នៅ​ឃ្លាត​គ្នា​ឆ្ងាយ​ពេក លោក ក្លប់ បានធ្វើ​កាយ វិកា​ឲ្យ ស្ទឺ​រិច បន្ត​រត់​ចន្លោះ​កណ្តាល​កីឡាករ​ទាំងពីរ​។​
​ ​
​នោះ​ហើយ​គឺជា​មូល​ហេតុដែល​ក្រុម Liverpool មានឱកាស​នាំមុខ​មុន ១-០ ។ ក្រុម PSG គួរ​បាន​ត្រៀមខ្លួន​សម្រាប់​ការទា​ត់បាល់​ចូល​តំបន់​គ្រោះថ្នាក់​ពី​ខាង​ក្រុម Liverpool ។​
​ ​
​ប្រាកដ​ណាស់ ស៊ី​ល​វ៉ា និង គីម​ប៉េ​ម​បេ​បន្ត​ទុកចន្លោះ​សម្រាប់​ក្រុម​លី​វើ​ភូ​ល​ឲ្យ​ទទួលបាន ជោគជ័យ​។​
​ ​
​ស្រប​ពេលដែល​ឈាន​ចូលដល់​ពាក់កណ្តាល​ត​ង់​ទី​២ លោក ក្លប់​បាន​ខ្សឹបប្រាប់ ស្តឺ​រិច ម្តងទៀត ហើយ​ច្បាស់​ណាស់​ថា លោក​លើកទឹកចិត្ត​ឲ្យ​កីឡាករ​រូបនេះ​ស្វែងយល់​ពី​ខ្សែការពារ​របស់​ក្រុម PSG ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែប្រយុទ្ធ ដា​នី​ញែ​ល ស្ទឺ​រិច (Daniel Sturridge)

ទីតាំងផ្សាយពាណិជ្ជកម្ម