ដំរី​រាប់រយ​ក្បាល​ប្រមូល​ផ្តុំគ្នា​ដើម្បី​គោរព​ខ្មោច​មេដឹកនាំ​ពួកវា​ជា​លើកចុងក្រោយ​

1411
ចែករម្លែក

សត្វ​ដំរី​មួយ​ហ្វូង​ធំ​មាន​រហូតដល់​ទៅ ៣០០​ក្បាល​បាន​ប្រមូលផ្តុំ​គ្នា​ដើម្បី​គោរព​ខ្មោច​មេដឹកនាំ របស់​ពួកវា​ជា​លើកចុងក្រោយ​។

​រូបភាព​នេះ ត្រូវគេ​ថត​បាន​កាលពីពេល​ថ្មីៗ​នេះ​នៅ​មាត់បឹង​មួយ​ជិត​តំបន់​អភិរក្ស​សត្វព្រៃ​កាឡា​វ៉េ​វ៉ា (Kalawewa) ក្នុងប្រទេស​ស្រីលង្កា​។

​ដំរី​ខ្លះ​ប្រើ​កន្ទុយ​របស់​វា​បបោសអង្អែល​ខ្មោច​មេដឹកនាំ​របស់​ពួកវា​ដែល​បាន​បាត់​បង់ជីវិត​ដោយសារ​គូប្រជែង​។ ទិដ្ឋភាព​ដ៏​ចម្លែក​កម្រ​បានឃើញ​នេះ​បានធ្វើឱ្យ​ផ្អើល​អ្នកស្រុក​នាំគ្នា​ទៅ​មើល និង​ថតរូប ព្រមទាំង​ថត​វីដេអូ​ឃ្លី​ប​ទុក​មើល​។

​ទាក់ទិន​ទិដ្ឋភាព​ដ៏​ចម្លែក​នេះ ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ដំរី​ចេះ​កាន់ទុក្ខ​ដូច​មនុស្ស​ដែរ នៅពេល​សមាជិក​របស់​ពួកវា​បាត់បង់​ជីវិត​៕ ប្រែ​សម្រួល​: ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម