ធ្វើជា​គ្រូបង្រៀន​ផង​ជំនាញ​ខាង​ឆ្កឹះ​សោ​ផង​ត្រូវ​ប៉េអឹម​ក្រុង​ចាប់​ខ្លូន​បញ្ជូនទៅ​តុលាការ​ជាមួយ​បក្ខពួក​ម្នាក់ទៀត​

966
ចែករម្លែក

ដោយ : ​គ្រញូង​/បាត់ដំបង ៖ ​ជនសង្ស័យ​២​នាក់​ក្នុងនោះ​មាន​ម្នាក់​ជា​គ្រួ​បង្រៀន​ផង​ធ្វើ​ចោរ​ផង​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​កាល​​ពី​ព្រឹក​ថ្ងៃទី​១៩​ ខែកញ្ញា​ ឆ្នាំ​២0១៨ ពាក់ព័ន្ធ​គាស់​ប​ង្អូ​ច​ផ្ទះ​អ្នកដទៃ​ចូល​លួច​ទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះ​មន្ត្រី​អគ្គិសនី​ម្នាក់ នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ។

លោក ​សំ វី​ឡុង ​មេបញ្ជាការ​មូលដ្ឋាន​អាវុធ​ក្រុង​បាត់​ធំ​បង​បាន​ឲ្យ​ដឹងថា​ ជនសង្ស័យ​ប្រុស​ទាំងពីរ​នាក់​មានឈ្មោះ​គាំ ប៊ុន​យិន​អាយុ​៤៣​ឆ្នាំ​ជា​គ្រូបង្រៀន​និ​រង​ឈ្មោះ​ហែម ផានិត​អាយុ​២៧​ឆ្នាំ​ជា​កម្មករសំណង់​។​ទាំងពីរ​នាក់​នេះ​រស់​​នៅ​ភូមិ​សង្កាត់​ខា​លើ​ ។​ចំណែក​ជនរងគ្រោះ​ឈ្មោះ ​ដុស គឹម​អាង ​ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​
​ជា​បុគ្គលិក​អគ្គិសនី​ខេត្ត​រស់នៅ​ភូមិ សង្កាត់​​ខាងលើ​។​ ចំណែក​ទ្រព្យសម្បត្តិ​ដែល​បាត់បង់​​មាន​លុយ​ខ្មែរ​ជិត​១​លាន​រៀល ឯកសារ​មួយ​​ចំនួន​និង​សម្ភា​រៈប្រើប្រាស់​មួយចំនួនទៀត​។​

នៅ​ចំពោះមុខ​សមត្ថកិច្ច​ជន​ស​ង្ស័​យួ​ង​ពីរ​នាក់​បាន​ឆ្លើយ​សារភាពថា​ ពួកគេ​ពិតជា​បានធ្វើ​សកម្មភាព​គាស់​បង្អួច​ចូល​លួច​ទ្រព្យ​​សម្បត្តិ​របស់​មន្ត្រី​អគ្គិសនី​ពិតប្រាកដ​មែន​ដោយ​ឈ្មោះ ​គាំ ប៉ុន​យិន ​ជា​គ្រូបង្រៀន​បាន​ប្រើ​មែក​ក្រខុប​ចងខ្សែ​ធ្វើ​ជាទ​ម្ព​ក់​ដ្ព​ក់គ​ន្លិះ​បង្អួច​ហើយ​នាំគ្នា​លូន​ចូលទៅ​ក្នុងផ្ទះ​ចូល​លួច​ទ្រព្យ​​សម្បត្តិ​ពេលដែល​ម្ចាស់ផ្ទះ​មិន​នៅ​។​

លោក​មេបញ្ជាការ​ប៉េអឹម​ក្រុង​បាន​បញ្ជាក់ថា​ក្នុង​ប្រ​ត្តិ​ការ​នេះ​សមត្ថកិច្ច​យើង​ដកហូត​បាន​វត្ថុតាង​មាន​មែក​ក្រខុប​មួយ អត្តសញ្ញាណ​​ប័ណ្ណ​២​សន្លឹក ប័ណ្ណ​មន្ត្រី​អគ្គិសនី​១ ប័ណ្ណ​សំ​​គាល់​យានយន្ត​២​សន្លឹក ប័ណ្ណបើកបរ​១​និង​​សម្ភា​រៈ​មួយចំនួន ​។​ ចំណែក​លុយ​រក​មិនឃើញ​ទេ​។​​វត្ថុតាង​ទាំងអស់​ដែល​ដកហូត​បាន​ត្រូវ​សមត្ថកិច្ច​ប្រគល់​ជូនទៅ​ម្ចាស់ផ្ទះ​វិញ​ហើយ​។​

លោក​ អ៊​ន​ជ្រី សៅ​មណ្ឌល​ មេបញ្ជាការរង​​អាវុធហត្ថ​ខេត្ត​ទទួល​ផ្នែក​ព្រហ្មទណ្ឌ​បាន​ឲ្យ​​ដឹងថា​ក្រោយពេល​ជនសង្ស័យ​ទាំងពីរ​នាក់​ឆ្លើយ​សារភាព​រួចមក​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ ​មាស សុវណ្ ណ​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​បាន​​ប​ញ្ជា​ឲ្យ​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​​ជនសង្ស័យ​ទាំងពីរ​នាក់​នេះ​ទៅ​តុលាការ​ដើម្បី​ចាត៎ការ​តាម​នីតិវិធី​ ៕B

ទីតាំងផ្សាយពាណិជ្ជកម្ម