អតីតកាល​ឈឺចាប់ ជំរុញ​ឱ្យ​អូ​ស្ទី​ន ក្លាយជា​តារាចម្រៀង​ល្បី​

1327
ចែករម្លែក

ភ្នំពេញ​៖ បេក្ខជន​បុរស​សង្ហារ ដែល​អាច​បកស្រាយ​បទ​ចម្រៀង​បាន​ទាំង​បទ​ជាតិ និង​អន្តរជាតិ លោក Austin (​អូ​ស្ទី​ន​) មកពី​ក្រុម POP Style នៅក្នុង​កម្មវិធី The melody របស់​ទូរទស្សន៍ បាយ័ន នៅពេល​ថ្មីៗ​នេះ បាន​ទំលាយ​អាថ៌កំបាំង ដែល​ខ្លួន​បោះ​ជំ​ហ៊ាន​ចូល​ប្រឡង​ក្នុង​កម្មវិធី កន្លងមក ហើយ​លោក​មាន​អតីតកាល​ឈឺចាប់ ដែល​ជំរុញ​ឱ្យចូល​ក្នុង​វិស័យ​សិល្បៈ​នេះ​។​

​ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​សរសើរ​ពី​ការតស៊ូ​ទាំង​អារម្មណ៍​ឈឺចាប់​របស់​បេក្ខជន Austin (​អូ​ស្ទី​ន​) ដែល​សុខចិត្ត​ចូលទៅ​ប្រឡង​ក្នុង​កម្មវិធី “The melody” ដោយ​មិនបាន ព្រាងទុក ត្រឹមតែ​ជា​តួ​ជំនួស​ប៉ុណ្ណោះ​។

​នៅក្នុង​កិច្ចសម្ភាសន៍ ក្នុង​កម្មវិធី​ព័ត៌មាន​កម្សាន្ត របស់​ទូរទស្សន៍ BTV បេក្ខជន Austin (​អូ​ស្ទី​ន​) បាន​ទម្លាយ​អាថ៌កំបាំង ប្រាប់​ពិធី​ការិនី កញ្ញា ហួន ពេជ្រ​រតនៈ និង​បើក​ចិត្ត​បង្ហាញ​ការពិត​ដល់ ទស្សនិកជន​ថា លោក​មិន​ដែលមាន​ក្តី​ស្រមៃ ចង់​ក្លាយជា​តារាចម្រៀង​ឡើយ​ហើយ​លោក​ត្រឹមតែ ជា​អ្នក​ជូន​អតីត​សង្សារ មក​ប្រឡង​តែប៉ុណ្ណោះ ប៉ុន្តែ​ដោយសារតែ​អតីត​សង្សារ​របស់លោក បាន​បែក​ពី​លោក ស្រប​ពេលដែល​កំពុងតែ​ដំណើរការ នៃ​ការប្រឡង​ក្នុង​កម្មវិធី “The melody” លោក​ក៏​សម្រេចចិត្ត ចូល​ប្រឡង​ជំនួស ទាំង​ដែល​អារម្មណ៍ កំពុងតែ​ឈឺចាប់​ហើយ​លោក​ក៏បាន យក​បទ ដែល​តាក់តែង​និពន្ធ​ខ្លួនឯង រៀបរាប់​ពី​ស្នេហា​របស់លោក អារម្មណ៍​ឈឺចាប់​មក​ចូលរួម ប្រកួតប្រជែង ពីមួយ​វគ្គ ទៅមួយ​វគ្គ រហូត​ជោគជ័យ ដល់​ថ្ងៃនេះ​៕ ដោយ​: បូ​រិ​ន​


ទីតាំងផ្សាយពាណិជ្ជកម្ម