គួរអោយ​ញញើត ពេល​ឃើញ​ក្តាម​អាំង​ចេញ​សុទ្ធតែ​ដង្កូវ​បែបនេះ​

1759
ចែករម្លែក
  • 15
    Shares

ឃ្លីបតែ៣០វិនាទីបង្ហោះក្នុងបណ្តាញសង្គមអាចគ្រប់គ្រាន់ធ្វើអោយអ្នកព្រឺរោម ដោយក្តាមអាំង ឬBBQក្តាមចេញសុទ្ធតែដង្កូវទោះជាវាជាក្តាមរស់ក្តី។

ពេលចុងភៅពង្រីករូបBBQក្តាមក្នុងកាមេរ៉ា វាគួរអោយខ្លាច គឺដង្កូវវារចេញអោយរវាមពេលត្រូវកំដៅ។វាទំនងជាដង្កូវនៅក្រោយស្តូក ដែលប្រឹងវារចេញពេលត្រូវកំដៅ។

ទោះជាដង្កូវក្នុងរូបភាពនេះមិនដឹងជាប្រភេទអ្វី តែដង្កូវតោងជាប់ក្តាមជាធម្មតាអាចបង្កការឆ្លងដល់មនុស្ស។ដង្កូវទាំងនេះរីកធំពាត់ក្នុងខ្លួនមនុស្ស ចូលក្នុងពោះវៀនក្រពះនិងថែមទាំងចូលក្នុងសួត បង្កជាជម្ងឺដែលគេហៅថាparagonimiasisដែលធ្វើអោយអ្នកជម្ងឺរលាកសួតឬឈឺពោះ។តែបើចម្អិនក្តាមបានល្អ ដង្កូវទាំងនោះនឹងងាប់មិនបង្កបញ្ហាសុខភាពដល់មនុស្សទេ។

គេមិនច្បាស់ថាតើវីដេអូនេះត្រូវបានថតនៅទីណា តែវាត្រូវបានបង្ហោះកាលពីថ្ងៃចន្ទទី១៧កញ្ញា និងត្រូវបានចែករំលែកជាង១៨.០០០ដងលើបណ្តាញសង្គមហ្វេសប៊ុក។

អ្នកលេងហ្វេសប៊ុកម្នាក់បានសរសេរថា “ខ្ញុំមានអារម្មណ៍ចង់ក្អួត ។វាគួរអោយញញើតណាស់”៕ដោយ៖វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម