ប៉ូលិស​បារាំង​ចាប់​រឹបអូស​រូបចម្លាក់​តួ​អេ​ហ្វែ​ល​២០​តោន​ក្នុងការ​បង្ក្រាប​ការលក់​វត្ថុ​អនុស្សាវរីយ៍​ខុសច្បាប់​ដល់​ភ្ញៀវទេសចរ​

801
ចែករម្លែក

ប៉ូលិសបារាំងបានចាប់រឹបអូស រូបចម្លាក់តូចៗនៃប៉មតួអេហ្វែល(Eiffel Towers) ចំនួន២០តោនដែលជាផ្នែកមួយនៃការបង្រ្កាបការលក់វត្ថុអនុស្សាវរីយ៍ដោយខុសច្បាប់ដល់ភ្ញៀវទេសចរនៅកន្លែងកម្សាន្តនៅជុំវិញទីក្រុង ប៉ារីស។

រូបចម្លាក់តួអេហ្វែលធ្វើអំពីលោហធាតុតូចនេះ ត្រូវបានលក់តម្លៃតែមួយអឺរ៉ូក្នុងចំនួនរូបចម្លាក់តួអេហ្វែល៥ នៅជិតកន្លែសារមន្ទីរLouvre ឬនៅខាងក្រៅតំបន់តួអេហ្វែលប៉ារីសនេះ ។ រូបចម្លាក់ខុសច្បាប់ទាំងនេះ ត្រូវបានលក់ដោយពួកជនអន្តោប្រវេសន៍អាហ្វ្រិក ដែលរត់គេចចុះឡើងពីការដេញចាប់របស់ប៉ូលិស។

ការស៊ើបអង្កេតរួមជាមួយក្រុមអាជ្ញាធរអន្តោប្រវេសន៍បារាំងបាននាំទៅដល់ការឆ្មក់ចាប់ខ្លួនអ្នកលក់ដុំជនជាតិ ចិនចំនួន៣នាក់ ដែលត្រូវបានសង្ស័យថាបាននាំចូលរូបចម្លាក់ទាំងនេះហើយលក់ទៅឱ្យពួកអ្នកលក់នៅទីក្រុងប៉ារីស។

ប្រអប់ធំជាង១.០០០ប្រអប់ ដែលដាក់រូបចម្លាក់តួអេហ្វែលសរុបទម្ងន់២០តោននេះ ត្រូវបានចាប់រឹបអូសពីកន្លែងស្តុកទុកចំនួន២កន្លែង និងពីហាងចំនួន៣កន្លែង នៅទីក្រុងប៉ារីស កាលពីថ្ងៃចន្ទនិងថ្ងៃអង្គារ។មនុស្ស៩នាក់ត្រូវបានចាប់ខ្លួនផងដែរ។ នេះបើយោងតាមកាសែតLe Parisien៕ដោយ:សុខា/SN

ពួកជនអន្តោប្រវេសន៍អាហ្វ្រិក ដែលលក់រូបចម្លាក់នោះរត់គេចចុះឡើងពីការដេញចាប់របស់ប៉ូលិស

ទីតាំងផ្សាយពាណិជ្ជកម្ម