អាល្លឺម៉ង់បន្តគាំទ្រកម្ពុជាដើម្បីកិច្ចដំណើរការអភិវឌ្ឍនិងអបអរសម្តេចជានាយករដ្ឋមន្ត្រី

1486
ចែករម្លែក

ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​សមាជិកសភា សហព័ន្ធ​អាល្លឺម៉ង់​នៅ​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃទី ២០ កញ្ញា​នេះ ។ សមាជិកសភា​សហព័ន្ធ​អាល្លឺម៉ង់​បាន​អះអាងថា អាល្លឺម៉ង់​បន្ត គាំទ្រ​កម្ពុជា​និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ដែល​មា​នន​ស្រាប់​ឲ្យ​កាន់តែ​រីកចម្រើន​។ នេះ​បើតាម លោក អ៊ាង សុផល្លែត ជំ​នួ​ការ​ផ្ទាល់ សម្តេច​តេ​ជោ​ហ៊ុនសែន​បញ្ជាក់ប្រាប់​អ្នកកាសែត​នៅក្រោយ​ជំនួប​។

​សមាជិក​រដ្ឋសភា​សហ​ព័ន្ធ​អាល្លឺម៉ង់ លោក Markkus Banjamin Koob បាន​អះអាង​ចំពោះមុខ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ មន្ត្រី​ថា អាល្លឺម៉ង់​នឹង​បន្ត​គាំទ្រ​កម្ពុជា និង ត្រៀមខ្លួន​ជាស្រេច​គាំទ្រ​កម្ពុជា ជំរុញ​ការអភិវឌ្ឍ​ដោយ​ឈរលើ​ទំនាក់ទំនង​និង​កិច្ច​សហ​ប្រតិ ប​ត្តិ​ការ​ដែលមាន​ស្រាប់​និង​កិច្ចសហប្រតិបត្តិការ​ដ​ទៃទៀត​ដែល​ប្រទេស​ទាំងពីរ​អាចធ្វើ​ទៅបាន​។ ការអះអាង​របស់​សមា​ជិ​ក​សភា​សហ ព័ន្ធ​អាល្លឺម៉ង់​ចំពោះ​ការគាំទ្រ​កម្ពុជា​នាពេលនេះ​គឺ​នៅក្រោយ​លោកស្រី​អធិការបតី​អាឡឺម៉ង់ Angela Markel បាន​អបអរសាទរ​សម្តេច តេ​ជោ​ដែល​បាន​ជាប់​ជា​នាយករដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​ទី​៦​បន្តទៀត​។

​តាមរយៈ​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​មកកាន់​កម្ពុជា​នាពេលនេះ លោក Markkus បានកត់សំគាល់​ឃើញ​ពី​ភាព​រីកចម្រើន​របស់ កម្ពុជា ដូច​អ្វីដែល​លោក​បាន​ស្តាប់ឮ និង​បានឃើញ​នៅក្នុង​ព័ត៌មាន ។ កម្ពុជា​បាន​ប្រឹងប្រែង​និង​បាន​កាត់បន្ថយ​ភាពក្រីក្រ​បាន​យ៉ាង ច្រើន​និង​បាន​ជំរុញ​កិច្ច​គាំពារ​សង្គម ការយកចិត្តទុកដាក់​ចំពោះ​កម្មករ កម្មការិនី តាម​រោងចក្រ ពិសេស​កម្មការិនី​មាន​ផ្ទៃពោះ​។ លោក ក៍បាន​សំដែង​នូវ​ការអបអរសាទរ​និង សេចក្តី​រីករាយ​ដែល​ក្រុមហ៊ុន​ធំៗ​ដែលមាន​កិត្តិ​ស័ព្ទ​ល្បីៗ​បានមក​វិនិយោគ​នៅ​កម្ពុជា​ដោយ​ផលិត នូវ​សម្ភារៈ​ផ្សេងៗ​ពិសេស​វាយនភ័ណ្ឌ​ដែលមាន​គុណភាព​សម្រាប់​នាំ​ចេញទៅ​ទីផ្សារ​អឺរ៉ុប​។​

​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​អាណត្តិ​ទី ៦ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សំដែង​នូវ​ការ​អំណរគុណ​ជូន​ចំពោះ​លោកស្រី​អធិការបតី អា ឡឺ​ម៉​ង់ ដែល​បាន​ផ្ញើ​សារ​អបអរសាទរ​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​ផង​និង​ការឡើង​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​សម្ដេច​ផង ។ សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍ថា​លក្ខខណ្ឌ​ការងារ​របស់​កម្មករ កម្មការិនី គឺជា​អាទិភាព​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​។ សម្តេច​តេ ជោ​បាន​ចុះ​ជួប​ប្រធាន​ក្រុមហ៊ុន អ្នកគ្រប់គ្រង​ក្រុមហ៊ុន ជាពិសេស​កម្មករ កម្មការិនី ចំនួន​ជិត ៨០ ម៉ឺន​នាក់ រួចមកហើយ​ដើម្បី​ជំរុញ​ការ អនុវត្ត​កិច្ច​គាំពារ​សង្គម​ដែល​ក្នុងនោះ​រោងចក្រ​នីមួយៗ ដែល​រោងចក្រ​ត្រូវមាន​អាហារ​ថ្ងៃត្រង់​សម្រាប់ កម្មករ កម្ម​ការី​នី ចាំបាច់​ត្រូវមាន គិលានដ្ឋាន ទារកដ្ឋាន ការពិនិត្យ​សុខភាព​ស្ត្រី​មាន​ផ្ទៃពោះ និង ក្រោយ​សម្រាលកូន ដោយ​រដ្ឋ​ឧបត្ថម្ភ​ថវិកា ១០០ ដុល្លារ​សម្រាប់​ការ សម្រាលកូន​ម្នាក់ ទន្ទឹម​ជាមួយ​ការ​តម្លើង​ប្រាក់​បៀ​វត្ត​ន៍​ជា​រៀងរាល់ឆ្នាំ​ផងដែរ ។

​ក្នុង​អាណត្តិ​នៃ​រាជរដ្ឋាភិបាល​ថ្មី​សម្តេច​បាន​ធានា​អះអាងថា​នឹង​បន្ត​ធ្វើការ​ជាមួយ​ការងារ​ដែល​បានធ្វើ​កន្លងមក​ឲ្យ​កាន់​ល្អប្រសើរ​ពិសេស ធ្វើយ៉ាងណា​រក្សា​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច និង ស្ថេរភាព​នយោបាយ ។ រាជរដ្ឋាភិបាល​ក៍​កំពុង​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ទឹក ជំនន់​នៅតាម​បណ្តា​ខេត្ត​នានា ក្នុង​រយៈពេល​បី​ខែ​នេះ​ដោយ​ធ្វើយ៉ាងណា​កុំ​ឲ្យ​ប្រជាជន​កម្ពុជា​ធ្លាក់​ចុះក្រោម​បន្ទាត់​ក្រីក្រ​ដោយ​មូលហេតុ នៃ​ទឹកជំនន់​នោះ គ្រា​ដែល​កម្ពុជា​បាន​ឆ្លង​ផុត​បន្ទាត់​ក្រីក្រ​ហើយ​នោះ​៕

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយសមាជិកសភា សហព័ន្ធអាល្លឺម៉ង់នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី ២០ កញ្ញានេះ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម