សាខា​កាំកុងត្រូល​ប៉ុស្ដិ៍​អូរ​រំដួល​រឹបអូស​សាច់មាន់ ស្លាបមាន់ ជើងមាន់ ឆ្អឹង​មាន់​និង​នំ ខូចគុណភាព​នាំចូល​ពីប្រួស​ថៃ​ជាង​១​ពាន់គីឡូក្រាមដុតបំផ្លាញ​ចោល​

832
ចែករម្លែក

​ដោយ : គ្រញូង​/​បាត់ដំបង ៖ ​មុន​បុណ្យ​ភ្ជុំបិណ្ឌ​ជិត​មកដល់​កម្លាំង​មន្ត្រី​សាខា​កាំកុងត្រូល​ប៉ុស្ដិ​អូរ​រំដួល​ដឹកនាំ​ដោយ​លោក​អភិបាលរង​ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង​កាលពី​ព្រឹក​ថ្ងៃទី ១៩​ខែកញ្ញា​ឆ្នាំ ២០១៨ បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ទំនិញ នាំចូល​ពី​ប្រទេស​ថៃ នៅ​មាត់ច្រក​ប៉ុស្តិ៍អូរ​រំដួល​ដេោ​យ​ស្ទាក់​ចាប់បាន​នូវ : សាច់មាន់ ស្លាបមាន់ ជើងមាន់ ឆ្អឹង​មាន់​ខូច​គុណ​ភា​ចំនួន​១,០៥៥ គីឡូក្រាម​និង​នំ​ខូចគុណភាព​ចំរុះ​ចំនួន ៥០ ​គីឡូក្រាម​ដែល​បង្កប់​ក្នុង​រទេះដឹក​បន្លែ​-​ផ្លែឈើ ។

លោក ​ហាក់ សុខ​រិ​ន ​ប្រធាន​កាំកុងត្រូល​​ខេត្ត​បាន​បញ្ជាក់ថា​ មុន​បុណ្យ​ភ្ជុំ​បិ​ណ្ធ​ចូលមក​ដល់ ​យោងតាម​បទបញ្ជា​របស់លោក​​ ម៉ក់ ពេជ្រ​រិ​ទ្ធ​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ បានណែនាំ​ដល់​មន្ត្រី​សាខា​កាំកុងត្រូល​គ្រប់​ខេត្ត ក្រុង​ពិសេស​ត្រូវ​យកចិត្តទុកដាក់​ត្រួតពិនិត្យ​ទំនិញ​ជា​អាហារ​ហូបចុក​ប្រចាំថ្ងៃ​នំ​គ្រប់​ប្រភេទ​និង​ភេ​ស​ជ្ជះ​នានា ​ដែល​នាំ​ពី​ប្រទេសជិតខាង​មាន​ប្រទេស​ថៃ​និង​វៀតណាម​ជាដើម ​ត្រូវ​ត្រួតពិនិត្យ​ពិសេស​លើ​គុណភាព និង​កាលបរិច្ឆេទ​ប្រើប្រាស់​ឲ្យ​បាន​ហ្មត់ចត់​ កុំ​ឲ្យ​ហួស​សុពលភាព​នាំ​ឲ្យ​ខូចសុខភាព​របស់​ប្រជាជន​យើង​ដែល​ទិញ​យកទៅ​ហូបចុក​។​

លោក ​ហាក់ សុខ​រិ​ន ​បាន​បន្តថា ​ចំពោះ​ផលិតផល​ដែល​កម្លាំង​ជំនាញ​និង​អាជ្ញាធរ​ស្រុក​ភ្នំព្រឹក​រឹបអូស​បាន​មាន​សាច់មាន់ ស្លាប​​មាន់ ជើងមាន់ ឆ្អឹង​មាន់​និង​នំ​ខូចគុណភាព​នាំ​​ចូល​ពី​ប្រទេស​ថៃ​ជាង​១​ពាន់​គ​ក្រ​ត្រូ​យកទៅ​ដុត​កំទេច​ចោ​ល នៅ​ព្រឹក​ថ្ងៃទី​២០​ខែកញ្ញា​ឆ្នាំ​២០១៨ ដោ​យ​មានការ​ចូលរួម​ពី លោក​អភិបាលរង​ស្រុក​ភ្នំព្រឹក​និង​គ្រប់​ស្ថាប​ន័​រួមមាន គយ ប៉ូលិស និង​មន្ត្រី​ជំនាញ​ផង​​ ៕B

ទីតាំងផ្សាយពាណិជ្ជកម្ម