ស៊ីន​ហ្សូ អា​បេ ជាប់​ជា​ប្រធាន​បក្ស​ជាថ្មី​និង​នៅ​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន​រយៈពេល​៣​ឆ្នាំ​ទៀត​

1174
ចែករម្លែក

នាយករដ្ឋមន្រ្តីស៊ីនហ្សូ អាបេ ត្រូវបានជ្រើសរើសអោយដឹកនាំគណបក្សប្រជាធិបតេយ្យសេរីកាន់អំណាចសាជាថ្មី ដោយវាបើកផ្លូវអោយលោកកាន់តំណែងនាយករដ្ឋមន្រ្តីជប៉ុនរយៈពេល៣ឆ្នាំទៀត។

លោកអាបេ បានយកឈ្នះគូប្រជែងម្នាក់គត់ លោកស៊ីហ្គេរូ អ៊ីស៊ីបា អតីតរដ្ឋមន្រ្តីការពារជាតិ។អាបេ ទទួលបានសម្លេងគាំទ្រ៥៥៣ ស្មើនឹង៧០ភាគរយ ក្នុងចំណោមអ្នកបោះឆ្នោតក្នុងបក្សចំនួន៨០៧រូប។

អាបេ បាននិយាយថាលោកតាំងចិត្តជំរុញការកែប្រែរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧ ដែលតាក់តែងឡើងដោយអាមេរិក និងដែលពួកអភិរក្សជាច្រើនមើលឃើញថាវាជាការប្រមាថមួយដាក់មកលើជប៉ុនក្រោយខ្លួនចាញ់សង្រ្គាមលោកលើកទី២

ជ័យជម្នះដាច់ខាតនេះ កាន់តែជំរុញទឹកចិត្តលោកអាបេអោយបន្តការកែប្រែដែលលោកប៉ងយូរហើយលើរដ្ឋធម្មនុញ្ញនិយមសន្តិភាពរបស់ជប៉ុនដែលព្រាងដោយអាមេរិកក្រោយចប់សង្គ្រាមលោកលើកទី២ តែឧបសគ្គនៅខ្លាំងហើយការធ្វើដូច្នេះនឹងនាំមកហានិភ័យនយោបាយថែមទៀត។

អាបេ បាននិយាយនៅក្នុងសុន្ទរកថាអបអរជ័យជម្នះថា” វាដល់ពេលដោះស្រាយការកែប្រែរដ្ឋធម្មនុញ្ញ។ឥឡូវការប្រយុទ្ធគ្នាបានចប់។តោះរួមគ្នាធ្វើការដើម្បីបង្កើតជប៉ុនមួយថ្មី”។

អាបេ ក៏បាននិយាយថាលោកតាំងចិត្តប្រើអាណត្តិចុងក្រោយរបស់លោកដើម្បីបន្តគោលដៅគោលនយោបាយរបស់លោកដើម្បី”ប្រមូល”កិច្ចការទូតក្រោយសង្រ្គាមរបស់ជប៉ុនសំរាប់ធានាសន្តិភាពនៅក្នុងប្រទេស។

បុរសវ័យ៦៣ឆ្នាំនេះ បានធ្វើជានាយករដ្ឋមន្រ្តីចាប់តាំងពីខែធ្នូឆ្នាំ២០១២។លោកបានពង្រឹងការត្រួតត្រាក្នុងបក្ស និងបានទទួលការគាំទ្រមកពីក្រុមអភិរក្សសំរាប់ការនាំមកស្ថិរភាពនិងនិរន្តភាពដល់គោលនយោបាយសេដ្ឋកិច្ចនិងការទូត។ដោយត្រូវបន្តអាណត្តិទី៣ជានាយករដ្ឋមន្រ្តី អាបេនឹងក្លាយជាមេដឹកនាំបំរើការយូរជាងគេរបស់ជប៉ុន៕ដោយ៖វាសនា

ស៊ីនហ្សូ អាបេ (កណ្តាល)ស្រែកពាក្យស្លោកប្រពៃណីBanzai (ជយោ)ជាមួយពួកសមាជិកសភាបក្សប្រជាធិបតេយ្យសេរីក្រោយលោកឈ្នះការបោះឆ្នោតយកតំណែងប្រធានបក្សកាលពីថ្ងៃ២០កញ្ញា នៅស្នាក់ការក្នុងក្រុងតូក្យូ

ទីតាំងផ្សាយពាណិជ្ជកម្ម