​លោក​មេឃុំ​ម្នា​ក់រង​ការចោទប្រកាន់ថា​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​យក​ដី​ចំណីផ្លូវ​លក់​ឱ្យ​ឧកញ៉ា​

1128
ចែករម្លែក

​ដោយៈ​ចាន់ថន​/​ព្រៃវែងៈ​ដី​ចំណីផ្លូវ​រដ្ឋ មួយកន្លែង​បាន​ក្លាយជា​កម្ម​សិទ្ធ​ឯកជន តាមរយៈ​អាជ្ញាធរ​ឃុំ​។​​ជាមួយគ្នា​នោះ ពលរដ្ឋ​នៅ​ភូមិ​កំចាយមារ​ខាងជើង ឃុំ​ក្រញូង ស្រុក​កំចាយមារ ខេត្តព្រៃវែង​។

បាន​ចោទប្រកាន់​លោក​ខៀវ​សុខុម​មេឃុំ​ក្រញូង​និង​លោក​សាន់វ៉ាន់​ថា​ស្មៀនឃុំ​ក្រញូង​ថា​អ្នក​ទាំង​ពីរបាន​ឃុបឃិត​គ្នាយ​កដី​មេទឹក​ដែល​ពួកគាត់​កំពុង​អាស្រ័យ​ផល​នេសាទ​ត្រី​រួមទាំង​ដី​ចំណីផ្លូវ​លក់​ឲ្យ​ឧកញ៉ា​ម្នាក់​។

​ពលរដ្ឋ​បន្តថា​ដី​នោះ​មាន​ក្បាល​ជាង​៥០​ម៉ែត្រ​បណ្ដោយ​ជាង​១០០​ម៉ែត្រ​។​ពួកគាត់​យក​ដី​មេទឹក​មួយ​កំណាត់​ក្រោយ​ឯ​មួយ​កំណាត់​មុខជា​ដី​ផ្លូវ​ចាស់​ដែល​គេ​ទុកចោល​និង​ជា​ដី​ចំណី​ផ្លូវរដ្ឋ​ជាប់​គល់ស្ពាន​តែម្ដង​។​ដី​នោះ​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៨​ខាងលិច​ជាប់​និង​គល់ស្ពាន​”​កំចាយមារ​ខាងជើង​”​ស្ថិត​ក្នុងភូមិ​កំចាយមារ​ខាងជើង​ឃុំ​ក្រញូង​ស្រុក​កំចាយមារ​ខេត្តព្រៃវែង​។​

​ត្រូវ​ស្មៀន​និង​មេឃុំ​ក្រញូង​ស្រុក​កំចាយមារ​យក​លក់​ឲ្យ​លោក​ឧកញ៉ា​ជា​រិទ្ធី​កាល​ឆ្នាំ​២០០៨​បាន​លុយ​ចែកគ្នា​ដាក់​ហោ​ប៉ាវ​យ៉ាង​ស្ងៀមស្ងាត់​។​ដែលជា​ហេតុ​បណ្ដាល​ឲ្យ​ដី​នេះ​ក្លាយជា​ដី​កម្ម​សិទ្ធ​ស្របច្បាប់​របស់លោក​ឧ​ញ៉ា ដោយមាន​លិខិត​កាន់កាប់​ត្រឹមត្រូវ ដាក់​គ្រឿងចក្រ​ឈូសឆាយ​ចាក់ដី​,,​។​

​ឆ្លើយតប​និង​ការលើកឡើង​នេះ​លោក​ខៀវ​សុខុម​មេឃុំ​ក្រញូង​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២០​ខែកញ្ញា​នេះ​ថា​ចំពោះ​ដី​នោះ​គណៈកម្មការ​ស្រុក​បាន​ចុះ​ពិនិត្យ​ហើយ​។​ប៉ុន្តែ​ចំណាត់ការ​យ៉ាងណា​នោះ​លោក​មិនដឹង​ទេ​?​

ចំណែក​លោក សឿង សុជាតិ អភិបាលស្រុក​កំចាយមារ បាន​ឲ្យ​ដឹងថា រឿង​ដី​នេះ ចម្ងាយ​៣០​ម៉ែត្រ​ពី​គល់ស្ពាន​គឺ​មិន​ឲ្យ​នរណា​ធ្វើ​អ្វី​ឡើយ​ត្រូវ​រក្សាទុក​ចំពោះ​លោក​មេឃុំ​គាត់​លក់​ដី​យ៉ាងណា​នោះ លោក​មិនដឹង​ទេ​?​។​

​ប៉ុន្តែ​លោក​ផង់​ជី​វ័​ន្ត​មេភូមិ​កំចាយមារ​ជើងបាន​ឲ្យ​ដឹងថា​ដី​នោះ​លោក​មិនបាន​ចូលរួម​លក់​ទេ​ហើយ​លោក​បាន​ទាំង​ជំទាស់​តាំងពី​ពេល​លក់​ភ្លាមៗ​ម្លេះ​។​ប៉ុន្តែ​ការជំទាស់​របស់លោក​មិនមាន​ប្រសិទ្ធភាព​៕S/

​លោក​មេឃុំ​ម្នា​ក់រង​ការចោទប្រកាន់ថា​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​យក​ដី​ចំណីផ្លូវ​លក់​ឱ្យ​ឧកញ៉ា

ទីតាំងផ្សាយពាណិជ្ជកម្ម