​ជាង​ធ្វើ​ផ្ទះ​ម្នាក់​លើក​ទរ​ទឹក​ប៉ះ​ខ្សែរ​ភ្លើង​ឆក់​ស្លាប់​នៅ​ស្រុក​ភ្នំស្រួច​

988
ចែករម្លែក
  • 10
    Shares

ដោយ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​បុរស​ម្នា​ក់ជាង​ធ្វើ​ផ្ទះ​បាន​លើក​ទរ​ទឹក​ប៉ះ​ត្រូវ​ខ្សែរ​ភ្លើង​ឆក់​ស្លាប់​ភ្លាមៗ​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​ភូមិ​ជន្លុង​ម្លូ​ឃុំ​ព្រៃ​រំ​ដួស​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃទី​២០​ខែកញ្ញា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ជំនាញ​ស្រុក​ភ្នំស្រួច​បានឱ្យដឹងថា​ជន​រងគ្រោះ​ឈ្មោះ​ឡុង​ឌឿ​ន​ភេទ​ប្រុស​អាយុ​៥៨​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​រមៀត​ឃុំ​ព្រៃ​រំដួល​ស្រុក​ភ្នំស្រួច​។​បាន​ទៅធ្វើ​ផ្ទះ​ឱ្យឈ្មោះ​ប៉ុន​តូច​ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ​នៅ​ចំណុចកើតហេតុ​ខាងលើ​។

​ប្រភព​បាន​បន្តថា​មុន​ស្លាប់​ជនរងគ្រោះ​បាន​លើក​ទរ​ទឹក​(​ស​ង្ក័​សី​)​ឡើងទៅ​ដាក់​នៅលើផ្ទះ​ហើយ​ទរ​ទឹក​នោះបាន​ប៉ះ​ជាមួយ​ខ្សែរ​ភ្លើង​(​កាប​ស្រាត​ធំ​)​ដែល​គេ​ដាក់​តាម​បង្គោល​នៅមុខ​ផ្ទះ​។ បណ្តាលឱ្យ​ឆក់​ធ្លាក់​មកលើ​ដី​កម្ពស់​០៦​ម៉ែត្រ បណ្តាលឱ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​។​

​ក្រោយ​ពី​មន្ត្រី​ជំនាញ​ពិនិត្យ​នឹង​ស្រាវជ្រាវ​សាកសព​ខាងលើ​គឺ​ស្លាប់​ដោយសារ​ឆក់​ខ្សែរ​ភ្លើង​ពិតប្រាកដ​មែន មិនមាន​ពាក់​ពន្ធ​ករណី​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ នឹង​បានប្រគល់​សាកសព​ជនរងគ្រោះ​ឱ្យ​​ទៅ​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕S/​

ជាង​ធ្វើ​ផ្ទះ​ម្នាក់​លើក​ទរ​ទឹក​ប៉ះ​ខ្សែរ​ភ្លើង​ឆក់​ស្លាប់​នៅ​ស្រុក​ភ្នំស្រួច​

ទីតាំងផ្សាយពាណិជ្ជកម្ម