ចាប់ខ្លួន​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ម្នាក់ ពីបទ​ឆបោក​

1916
ចែករម្លែក

ភ្នំពេញ៖ មន្ត្រីនគរបាល​អន្តោប្រវេសន៍​ម្នាក់ មាន​តួនាទី​ជា​នាយករង​ប៉ុស្ដិ៍​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ត្រូវ​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កម្លាំង​មាន​សមត្ថកិច្ច​ចុះទៅ​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៧​។ ក្នុងការ​ពេល​ឃាត់ខ្លួន កម្លាំង​បាន​ដកហូត​នូវ​រថយន្ដ​ទំនើប​១​គ្រឿង តាម​ដីការ​សម្រេច​រក្សា​ការពារ​របស់លោក គឹម ម៉េង ចៅក្រម នៃ​សលា​ដំបូង​ខេត្តកណ្ដាល​។​

​ជនសង្ស័យ​មានឈ្មោះ ថន គា​រ៉េ​ន​ណា ភេទ​ស្រី អាយុ​២៧​ឆ្នាំ នគរបាល​អន្តោប្រវេសន៍ ពាក់​ស័ក្តិ​៤​មាន​តួនាទី​ជា នាយរង​ប៉ុស្តិ៍​ច្រកទ្វា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ ជនសង្ស័យ​ពាកព័ន្ធ​នឹង​ការជួល​រថយន្ត គេ​យកទៅ​ជិះ រួច​មិន​ព្រម ឬ​គេចវេស​មិន​សង​ម្ចាស់​ដើម​វិញ​៕ ដោយ​៖ លីន​ណា​