លោក​ខៀវ កាញារីទ្ធ បះសក់​គ្រាន់តែ​ឃើញ​នាម​បណ្ណ​អ្នកសារព័ត៌មាន​ផ្ញើ​មកពី​ខេត្ត​មួយ​

1802
ចែករម្លែក

(​ភ្នំពេញ​)៖​ទាំងនេះ​ជា​នាមប័ណ្ណ​អ្នកកាសែត​ដែល​បាន​ទៅដល់​ខេត្តរតនគិរី ហើយ​ហុច​អោយ​សមត្ថកិច្ច​និង​ឈ្មួញ​ឈើ​ដែល​បាន​ថត​ផ្ញើអោយ​លោក​ខៀវ កាញារីទ្ធ​រដ្ឋមន្ត្រីក្រសួង​ព័​ត៌​កាលពីពេល​ថ្មីៗ ។​

​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់លោក​រដ្ឋមន្ត្រី​ព័ត៌មាន​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​សរសេរ​បង្ហោះ​ជាមួយនឹង​រូបនាម​បណ្ណ​ដូច្នេះ​ថា​«​ឯកឧត្តម ខ្ញុំ​ងឿ​យ​ឆ្ងល់​ថា​ពួកគាត់​មក​ខេត្ត​រតន​គឺ​រឺមួយ​នាក់​ណា​ក៏​ថា​មកពី​ក្រសួង​ដែរ​,​រឺក៏​ក្រសួង​ពិតជា​បានចេញ​នាម​បណ្ណ​នឹង​មែន​,​ហើយ​ខ្ញុំ​ថែមទាំង​ដឹង​ទៀតថា​មាន​នាយក​រឺ​ក៍​ចាងហ្វាង​ខ្លះទៀត​ចេញ​កាត​អោយ​បុគ្គលិក​យកលុយ​ប្រចាំខែ​គ្នា​ទៀតផង​(​ឯកឧត្តម​នេះ​គ្រាន់តែ​ត្រួសៗ​នៅមាន​អ្នក​ប្រចាំខេត្ត​ផ្សេងទៀត​ដែល​ខ្ញុំ​មិនបាន​រាប់​បញ្ជាក់​)​តែបើ​ក្រសួង​ព័ត៌មាន​មិនមាន​ចំណាត់ការ​ណាមួយ​នោះទេ ថ្ងៃក្រោយ​ក្រសួង​នឹង​ខ្សោយ​ទៅៗ​ធ្វើអោយ​ប្រជា​ពលរ​ដ្ធ​អស់សង្ឃឹម​ជាក់​ជាមិនខាន​ពី​ខ្ញុំ​ប្រជាជន​រតនគិរី​»​។​

​ការ​បង្ហោះ​សារ​នេះ​ក្នុង​ហ្វេ​ស​ប៊ុ​កលោក​រដ្ឋមន្ត្រី​កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពី​អ្នកសារព័ត៌មាន​រាប់សិប​នាក់​បាន​ឡើង​មកពី​ខេត្តរតនគិរី មករក​រដ្ឋមន្ត្រី​អោយជួយ​អន្តរាគមន៍​រឿង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​អ្នកកាសែត​៤​នាក់​ពីបទ​ចោទប្រកាន់​«​កំហែង​យក​» ពោលគឺ​ដោយសារ​ទទួល​លុយ​ពី​ឈ្មួញ​ឈើ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម