ចំនួន​មនុស្ស​ស្លាប់​ដោយ​ពុល​ស្រា​នៅ​ម៉ាឡេស៊ី​កើន​ដល់​២១​នាក់​

3139
ចែករម្លែក

សរុបមនុស្ស២១នាក់ ភាគច្រើនជាកម្មករបរទេស បានស្លាប់ដោយផឹកស្រាពុលនៅម៉ាឡេស៊ី នេះបើតាមអាជ្ញាធរបញ្ជាក់កាលពីថ្ងៃពុធទី១៩កញ្ញា។

ជនរងគ្រោះរួមមាន ម៉ាឡេស៊ី៣នាក់ និងមនុស្សមកពីនេប៉ាល់ បង់ក្លាដែស ឥណ្ឌានិងមីយ៉ាន់ម៉ា បានស្លាប់ក្រោយផឹកស្រាវីស្គីនិងស្រាបៀនៅក្នុងនិងម្តុំទីក្រុងកូឡាឡាំពួរ។

ការស្លាប់ដំបូងត្រូវបានរាយការណ៍កាលពីយប់ថ្ងៃចន្ទ និងចំនួនបានកើនឡើងជាប់តាំងពេលនោះមក។

ម៉ាឡេស៊ីទាក់ទាញជនចំណាកស្រុកមកពីផ្នែកក្រីក្ររបស់អាស៊ី ដើម្បីធ្វើការងារកំរៃទាបៗនៅតាមចំការនិងការដ្ឋានសំណង់។

រដ្ឋមន្រ្តីសុខាភិបាលម៉ាឡេស៊ី បាននិយាយថា ក្រៅពីស្លាប់២១នាក់នេះ មនុស្សប្រមាណ៣៦នាក់ទៀតឈឺដោយសារផឹកសុរាដែលផលិតលួចលាក់។

ជុំវិញរឿងអាស្រូវនេះ ប៉ូលិសម៉ាឡេស៊ីបានធ្វើការចាប់ខ្លួននិងរឹបអូសស្រាមួយចំនួនធំ។ប៉ូលិសបានឆ្មក់ចូលតាមហាងនៅជុំវិញក្រុងកូឡាឡាំពួរ និងបានរឹបអូសយកស្រាវីស្គីនិងស្រាបៀមួយចំនួនធំ ខណៈពួកគេព្យាយាមនាំស្រាពុលចេញពីទីផ្សារ។មនុស្ស៧នាក់ដែលលក់ដូរស្រាត្រូវបានចាប់ខ្លួនផងដែរ៕ដោយ:វាសនា

ស្រាសង្ស័យទាំងដបៗត្រូវបានប៉ូលិសរឹបអូសយកដើម្បីកុំអោយមានស្រាពុលចរាចរលើទីផ្សារ

ទីតាំងផ្សាយពាណិជ្ជកម្ម