ឃើញ​ម្ចាស់​ទុក​រថយន្ត​ចោល​លួច​យកទៅ​តែ​នគរបាល​ចាប់បាន​វិញ​

764
ចែករម្លែក

​ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​លោក​ស្នងការរង​នគរបាល​ទទួលបន្ទុក​ព្រហ្មទណ្ឌ​បានឱ្យដឹងថា​ជនសង្ស័យ​ម្នាក់​បាន​លួច​រថយន្ត​ត្រូវ​ប​ញ្ជួ​ន​ទៅ​តុលាការ​នៅ​សៀ​ល​ថ្ងៃទី​២០​កញ្ញា​ឆ្នាំ​២០១៨​នេះ​។​

​លោក​ឧ​ត្ត​ម​សេនី​យ៏​សូ​សុវណ្ណ​ស្នងការរង​គរ​បាល​ខេត្តមណ្ឌលគិរី​បានឱ្យដឹងថា​កាលពី​វេលា​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​១៩​កញ្ញា​ឆ្នាំ​២០១៨​កម្លាំង​នគរបាល​ប៉ុ​សិ៍្ត​ដ​អ​បួន​ស្ទាក់​ចាប់បាន​ជនសង្ស័យ​ដែល​បាន​លួច​រថយន្ត​១​គ្រឿង​ម៉ាក​TOYOTA មួយ​បាំង ពណ៌​ស្លែ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2A3003​។ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៧៦ ដែលជា​រថយន្ត​របស់​ឈ្មោះ យ៉ង់ ណា​ល់​ភេទ​ប្រុស​រស់នៅ​ភូមិ​ទី​៣ ឃុំ​ស្រែ សង្គម​ស្រុក​កោះ​ញែក ។​

​លោក​ស្នងការរង​បន្តថា​ករណី​ខាងលើ​កើតឡើង​នៅពេលដែល​ម្ចាស់​បាន​ទុក​រថយន្ត​នៅតាម​ផ្លូវ​ស្ថិត​ក្នុងភូមិ​ស្រែ​ធំ ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ជនសង្ស័យ​ក៏​លួច​យកតែ​ម្តង​។​ជនសង្ស័យ​ឈ្មោះ​ស្រើ​ត ស្រ៊ី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ​រ​ស់​នៅ​ភូមិ​ទី​២ ឃុំ​ស្រែ​សង្គម ស្រុ​កោះ​ញែក ៕S/​

​ឃើញ​ម្ចាស់​ទុក​រថយន្ត​ចោល​លួច​យកទៅ​តែ​នគរបាល​ចាប់បាន​វិញ​