រត់​ពី​ខេត្តកណ្តាល​មក​លាក់ខ្លួន​នៅ​ខេត្តបាត់ដំបង​ជាង​១​ឆ្នាំ ទើប​ចាប់ខ្លួនបាន​ពីបទ​រំលោភ​លើ​ទំនុកចិត្ត​

1023
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: ស្ត្រី​វ័យ​ចណាស់​ម្នាក់​ត្រូវ​នគរបាល​ខេត្តកណ្តាល សហការ​ជាមួយ​នគរបាល​ខេត្តបាត់ដំបង ចាប់ខ្លួនបាន​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​តុលាការ ពីបទ​រំលោភ​ទំនុកចិត្ត​ កាល​​ពី​ព្រឹក​ថ្ងៃទី​២០​ ខែកញ្ញា​ ឆ្នាំ​២០១៨ នៅ​ចំនុច​ភូមិ​កំពង់ទូក ឃុំ​មានជ័យ ស្រុក​សំឡូត ហើយ​ប្រគល់​ឲ្យ​នគរបាល​ខេត្តកណ្តាល នាំយកទៅ​ចាត់ការ​តាម​នីតិវិធី​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ខេត្ត​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹងថា ស្ត្រី​សង្ស័យ​មានឈ្មោះ ស៊ឹម ឡុង អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​ទួល​ត្នោត ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​

​លោក​ស្នងការរង​ខេត្ត​បាន​បញ្ជាក់ថា ការចាប់ខ្លួន​ស្ត្រី​សង្ស័យ​រូបនេះ គឺ​អនុ​វ​វត្ត​តាម​ដីកា​បញ្ជា​ឲ្យ​ចាប់ខ្លួន លេខ ៣២០​ដ​ចខ ចុះ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨ ចេញ​ដោយ គឹម ម៉េង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល ដោយ​ចោទ​ពីបទ​រំលោភ​ទំនុកចិត្ត ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​៥​ខែមីនា​ឆ្នាំ​២០១៧ នៅ​ភូមិ​ភូមិធំ​ឃុំ​ភូមិធំ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល តាម​បញ្ញត្តិ​មាត្រា​លេខ​៣៩១ និង​៣៩២ នៃ​ក្រមព្រហ្មទណ្ឌ​។ ជនសង្ស័យ​ត្រូវបាន​ស្នងការ​នគរបាល​ខេត្តបាត់ដំបង ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ខេត្តកណ្តាល នាំយកទៅ​ចាត់ការ​តាមច្បាប់ ព្រោះ​ហេតុការណ៍​កើត​នៅ​ទីនោះ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម