​កម្ពុជា​-​ជប៉ុន​តាំង​ពិ​ព័រ​ណ៌​គំនូរ​សិល្បៈ​ឌី​ហ្សា​ញ​តំបន់​អាស៊ី​នៅ​ភ្នំពេញ

1076
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​សហការ​ជាមួយ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​ជប៉ុន​និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានរៀបចំ​ការតាំងពិព័រណ៍​សិល្បៈ​គំនូរ​តំបន់​អាស៊ី និង​អាកាសធាតុ​នៅ​ភ្នំពេញ​ឆ្នាំ​២០១៨​។​

ក្នុង​គោលបំណង​ជួយ​លើកតម្កើង​វឌ្ឍនភាព​និង​ចីរភាព​នៃ​វប្បធម៌​ដែល​កើតចេញពី​ទេពកោសល្យ និង​គំនិត​ច្នៃប្រឌិត​របស់​យុវ​សិល្បករ សិល្បការិនី​គំនូរ​កម្ពុជា ដើម្បី​ផ្សព្វផ្សាយ​នៅក្នុង​តំបន់​ក៏ដូចជា​នៅក្នុង​ពិភពលោក​។​ពិព័រណ៍​នេះ​គ៏​ជា​អបរ​អរសាទ​នៃ​ចំណងមិត្តភាព​ខួប​៥៦​ឆ្នាំ​នៃ​កិច្ច​សហ​ប្រតិ​ប​តិ្ត ទ្វេភាគី​ប្រទេស​កម្ពុជា​និង​ប្រទេស​ជប៉ុន​។​

​ថ្លែង​ក្នុង​ពិធី​បើក​ពិ​ព័រ​ណ៌​កាលពី​ថ្ងៃទី​១៩​កញ្ញា​នៅ​មជ្ឈមណ្ឌល​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា -​ជប៉ុន លោក សំរាំង​កំសាន្ត​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​មាន​ថ្លែង​វាយតម្លៃ​ខ្ពស់​ចំពោះ​កម្ម​ការរៀបចំ​ពិ​ព័រ​ណ៌​គំនូ​តំបន់​អាស៊ី​និង​អាកាសធាតុ​នៅ​ភ្នំពេញ​ឆ្នាំ​២០១៨​ថា​បាន​ចូលរួម​យ៉ាងខ្លាំង​នូវ​ឆន្ទៈ​ដ៏​ស្រួចស្រាល់​ក្នុងការ​ចូលរួមចំណែក​លើកស្ទួយ​ទេព​ច្នៃប្រឌិត​របស់​យុវ​សិល្បករ សិល្បការិនី គំនូរ និង​ការធ្វើ​អន្តរជាតិ​តូប​នី​របស់​សិល្បៈ​ក្នុ ង​តំបន់ និង អន្តរជាតិ​ផងដែរ​។​
​ ​
​លោក​បាន​បន្តថា​« ឆន្ទៈ​ស្ថាបនា​ដ​ល៏​ប្រសើរ​នេះ​គឺ​ក្រសួង​វប្បធម៌​អំណរ គុណ​មិនអាច​បំភ្លេចបាន​នោះទេ ។​ជាការ​ពិតណាស់​ការផ្សព្វផ្សាយ​អំពី​រូបភាព​និង​ខ្លឹមសា​ក៏ដូចជា​គុណ​តម្លៃ​នៃ​សិល្បៈ​វប្បធម៌​អាស៊ី​ទាំង​នៅ​ថ្នាក់ជាតិ​និង​អន្តរជាតិ​ជាការ​សំខាន់​ណាស់​ព្រោះ​ទាំងនោះ​គឺជា​ការថែរក្សា​ការពារ​នៃ​សិល្បៈ​វប្បធម៌​កម្ពុជា​អាស៊ី ដែល​អត្ថ​សញ្ញាណ​និង​ជា​ដួងព្រលឹង នៃ​ជនជាតិ​អាស៊ី​សម្រាប់​ជំនាន់​ក្រោយ​»​។​

​លោក​រដ្ឋលេខាធិការ​ក៏បាន​លើកឡើងថា​ការតាំងពិព័រណ​នេះ​គឺជា​ស្ថា​ដៃ​ថ្មី​របស់​អ្នកជំនាន់ក្រោយ​ក្នុងការ​ទប់ស្កាត់​នូវ​ព្យុះ​រលក​ដ៏​ខ្លាំង​នូវ​វប្បធម៌​អវិជ្ជមាន​នៃ​វប្បធម៌​ពី​ខាងក្រៅ​។​លោក​បញ្ជាក់ថា​«​ការ​ពិតណាស់​ការតាំង​ពិព័រណ​នេះ​គឺជា​ការឆ្លុះបញ្ចាំង​នូវ​ស្នាក់​ដៃ​ល្អ​ឥ​ព្រៀបបាន​ទាំង​ខាង​បច្ចេកទេស​ទាំង​ការអប់រំ​ស្មារតី​របស់​សិល្បៈ​ខ្មែរ​អាស៊ី​ដែល​យើង​ត្រូវ​ថែរក្សា​ឲ្យ​បាន​នៅពេល​អនាគត​។​ព្រោះថា​តម្លៃ​ខាង​បច្ចេកទេស​គឺជា​បំរើ​ដល់​សេចក្តីថ្លៃថ្នូរ បស់​មហាជន ឬ​ឯខាង​ស្មារតី​បំរើ​ឲ្យ ការអប់រំ ចំណេះដឹង​និង​ការអភិវឌ្ឍន៍ »​។​

​លោក​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា លោក ហូ​រី​ណូ​អ៊ូ​ជិ ហ៊ី​ដេ​ហ៊ី​សា (HORINOUCHI Hidehisa) បាន​សម្តែង​ការ​ស្វា​គម​ចំពោះ​ការតាំងពិព័រណ​គំនូរ​តំបន់​អាស៊ី​និង​អាកាសធាតុ​នៅ​ភ្នំពេញ​ឆ្នាំ​២០១៨​ផងដែរ ។​លោក​បញ្ជាក់ថា​«​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ការ​តាំ​ពិរ​ព័​ណ​នេះ​បង្កើត​ឲ្យ​មានគំនិត​ថ្មី និង​កិច្ចសហការ​ខ្មែរ ព្រមទាំង​ចូលរួមចំណែក​ការរីកចម្រើន​របស់​ក​ម្ពុ​ជា និង​ប្រទេស​អាស៊ី​ផងដែរ​» ។​

​លោក​សាស្ត្រាចារ្យ តា​ដា​ម៉ូ​រី ហ្វូ​ជី​សាវ៉ា​(Tadamori Fujisawa) មកពី​សាកល​វិទ្យា​ល័​Showa Wemon’s University​នៃ​ប្រទេស​ជប៉ុន​បាន​លើកឡើងថា​៖​គោលបំណង​នៃ​ការតាំង​ពិ​ព័រ​ណ៌​នេះ​គឺ​ដើម្បី​រំលឹក​ពី​ស្នាដៃ​ល្បីៗ​មកពី​ប្រទេស​ជប៉ុន​,​កូរ៉េ​,​ភូមា​,​កម្ពុជា​និង​បណ្តា​ប្រទេស​ផ្សេងៗ​ផងដែរ​។​ពិព័រណ៍​នេះ​ក៏មាន​បំណង​រំលឹក​ប្រវត្តិ​អតីតកាល​របស់ ប្រទេស​កម្ពុជា​ដែលជា​ប្រទេសមួយ​ល្បីល្បាញ​ផ្នែក​សិល្បៈ ។​លើសពីនេះ គឺ​ចង់​ឲ្យ​មានការ​ពាំនាំ​នូវ​ស្នាដៃ​ពិ​ព័រ​ណ៌ ទៅ​បណ្តា​ប្រទេស​ផ្សេងទៀត ដូចជា សហរដ្ឋអាមេរិក និង​សហគមន៍​អ៊ី​រ៉ុ​ប​ផងដែរ ។​

​លោក​សាស្ត្រាចារ្យ​បាន​បញ្ជាក់ថា​«​ជប៉ុន​នឹង​ជួយ​យក​សិល្បៈ​គំនូរ​របស់​កម្ពុជា​ទៅ​ដាក់តាំង​បង្ហាញ​នៅតាម​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់ និង​ពិភពលោក ដើម្បីឱ្យ​ស្នាដៃ​វិចិត្រសិល្បៈ​របស់​កម្ពុជា​រស់​ឡើងវិញ និង​ឱ្យ​ល្បីល្បាញ​ក្នុង​ពិភពលោក​ឡើងវិញ​ផងដែរ »​។​

​សូមបញ្ជាក់ថាៈ​ចាប់ពី​ទសវត្សរ៍​ឆ្នាំ​១៩៦០​រហូតដល់​ទសវត្សរ៍​ឆ្នាំ​១៩៧០​ប្រទេស​កម្ពុ​ជាមាន​វប្ប​ធម៌​សិល្បៈ​គំនូរ​ដ៏​រុងរឿង​ដោយ​ក្នុងអំឡុង​នៃ​របប​សង្គមនិយម​នាំឱ្យ​វិស័យ​សិល្បៈ​គំនូរ​មានការ​កើនឡើង​នូវ​ប្រជាប្រិយភាព​យ៉ាងខ្លាំង​។​ប៉ុន្តែ​ក្នុង​អន្តរកាល​របស់​កម្ពុជា​ក្លាយទៅជា​សេដ្ឋកិច្ច​ទីផ្សារសេរី​បានធ្វើឱ្យ​មានការ​ធ្លាក់ចុះ​ក្នុង​ទីផ្សារ​សិល្បៈ​គំនូរ​រហូតមកដល់​ប​ច្ចុ​ប្បន្ន​៕S/