ម្ដាយ​ស្លាប់​សង្ស័យ​កូនប្រុស​សម្លាប់​ប្ដឹង​សមត្ថកិច្ច​ឃាត់ខ្លួន​

905
ចែករម្លែក

​ដោយ : ​ចាន់តូ​/ភ្នំពេញ ៖ ​ស្ត្រី​ម្នាក់​ត្រូវបាន​កូនស្រី​ចេញពី​ធ្វើការ​វិញ​ប្រទះឃើញ​ឃើញ​ដេកស្លាប់​នៅលើ​ពូក​ក្នុងផ្ទះ ដោយ​សង្ស័យថា កូនប្រុស​បង្កើត ដែលមាន​ជំងឺ ស​សៃ​ប្រសាទ​វ៉ៃ​សម្លាប់ ។ តែ​តាមពិត​គឺ​ស្ត្រីជន​រងគ្រោះ​បាន​ស្លាប់​ដោយសារ​ជំងឺ គាំងបេះដូង និង​ជំងឺថ្លើម ។

ហេតុការណ៍​នេះបាន​បង្ករឲ្យមាន​ការភ្ញាក់ផ្អើល​ឡើង​ កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​ព្រលប់ ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ក្នុងផ្ទះ​ជនរងគ្រោះ​ផ្ទាល់ ស្ថិតនៅ​ភូមិ​ព្រៃ​កី​(​ខ​)​សង្កាត់​ពងទឹក ខណ្ឌដង្កោ
សព​ជន​​រងគ្រោះ​មានឈ្មោះ ម៉ៃ នួន ភេទ​ស្រី អាយុ​៦៣​ឆ្នាំ មុខរបរ នៅផ្ទះ​ស្នាក់នៅ ផ្ទះ​អត់​លេខ ភូមិ​ព្រៃ​កី​(​ខ​) សង្កាត់​ពងទឹក ខណ្ឌដង្កោ ។ ចំនែក​ជនសង្ស័យ​ដែល​ត្រូវជា​កូនបង្កើត ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន មានឈ្មោះ ពិន ខន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ជាមួយ​ម្តាយ (​ដោយ​អះអាងថា​មាន​ជំងឺ​ស​សៃ​ប្រសាទ​)​។​

ក្រុមគ្រួសារ​បាន ​រាយការណ៍​ទៅខាង​ជំនាញ់​កោសល​វិច័យ​ខណ្ឌដង្កោ​និង​ជំនាញ់​កោសល​វិច្ច័យ​ក្រុងភ្នំពេញ ឲ្យ​ចុះមក​ពិនិត្យ​សាកសព​ជនរងគ្រោះ​តែម្តង ។

បើតាម​សម្តី សាកសី បំភ្លឺ​ពី​អ្នកជិតខាង អ៊ិន សុខ​ខុម ភេទ​ស្រី អាយុ​៤០​ឆ្នាំ បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​៩​ព្រឹក រូបគាត់​បានលឺ​បុរស​ជា​កូន​ហើយក៍​ត្រូវ​ជនសង្ស័យ មាន​អកា​រៈ​ស្រវឹង ហើយ​អង្គុយ​និយាយ​ម្នាក់ឯង ថា​ថ្ងៃ​និង​អញ់​និង​សម្លាប់ ង៉ែ​ង​ឲ្យបាន ហើយ​ពេលនោះ​ស្ត្រីជន​រងគ្រោះ​ជា​ម្តាយ បាន​ដើរ​ពីលើ​ថ្នល់​មក​ផ្ទះ​វិញ ឃើញ​កូន​និយាយ​បែបនេះ ក៍បាន​ទាស់សម្តី​គ្នា ជេរ​គ្នា​មួយ​ប្រាវ ហើយក៍​បាន​សំឡេង​តែម្តង ។ លុះ​មកដល់​ពេល​កើតហេតុ កូនស្រី​របស់​ជនរងគ្រោះ បាន​ត្រលប់​មកពី​ធ្វើការ​វិញ ក៍​ផ្អើល​ថា​ម្តាយ​របស់ខ្លួន​ស្លាប់​តែម្តង ។

ក្រោយពេល​កើតហេតុ បើតាម​ការបញ្ជាក់ ពី​ជំនាញ់​កោសល​វិច្ច័យ​ក្រុង និង​សំរេច​ដោយ​លោក ឧក​ញ្ញា នង សុវណ្ណរ​ត្ន័ វេជ្ជបណ្ឌិត​ជំនាញ់​ប្រចាំ កោសល​វិច្ច័យ​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ជនរងគ្រោះ​មាន​ជំងឺ​ប្រចាំកាយ លើសឈាម និង​ជំងឺថ្លើម (​ហើយ​ស្លាប់​ដោយ​គាំងបេះដូង​ឬ​ជំងឺថ្លើម​) ហើយ​មិន​ទាក់ទង​និង​ករណី ឃាត់​កម្ម នោះទេ ។ ចំណែក​បុរស​ជា​កូន ដែល​គេ​សង្ស័យថា វាយ​សម្លាប់​ម្តាយ ត្រូវបាន​សមត្ថកិច្ច ដោយ​លែងឲ្យមក​ចូលរួម បុណ្យសព​ម្តាយ នៅឯ​ផ្ទះ​វិញ ៕B

ទីតាំងផ្សាយពាណិជ្ជកម្ម