ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​រួម​នឹង​ថ្នាំញៀន​១១​កញ្ចប់​

801
ចែករម្លែក

​ដោយៈ​ចាន់តូ​ភ្នំពេញៈ​ជនសង្ស័យ​២​នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ុ​ស្ដ៍​ចាក់អង្រែលើ​បាន​ឃាត់ខ្លួន​រួម​នឹង​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​១១​កញ្ជប់​។​កាល​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ​២០១៨ ស្ថិតនៅត្រង់​ចំណុច​វាល​ខ្សាច់​តំបន់​មិន​រាប​រយផ្លូវ​៦០​ម៉ែត្រ ក្រុមទី​៨ ភូមិ ព្រែក​តា​គង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ។​

​លោក អ៊ុ រតនា​នាយ​ប៉ុ​ស្ដ៍​ចាក់អង្រែលើ​បាន​ប្រាប់​ឱ្យដឹងថា​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ទី​១​មានឈ្មោះ មឿ​ន មិនា ហៅ ចិត្រ ភេទ ប្រុស អាយុ ២២ ឆ្នាំ ។​ទី​២-​ឈ្មោះ ទេព​កុសល​ហៅ​ញ៉ា​ញ់​ភេទ​ប្រុស​អាយុ​៣០ ឆ្នាំ ។​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​៖ ក្រាម​ព​ណ៍ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន ១១ កញ្ចប់​ថង់​តូច និង ទូរស័ព្ទដៃ​ចាស់​ចំនួន ០២ គ្រឿង ។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង​សមត្ថកិច្ច​ប៉ុស្ដិ៍​ចាក់អង្រែលើ​ធ្វើការ​សាកសួរ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់​ទៅតាម​នីតិវិធី​ច្បាប់​បន្ត​៕S/​

​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​រួម​នឹង​ថ្នាំញៀន​១១​កញ្ចប់​

ទីតាំងផ្សាយពាណិជ្ជកម្ម