​ស្ត្រី​មាន​ប្ដី​និង​កូន​២​នាក់​លួច​ទៅ​មាន​សហាយ​ប្ដី​តាម​ទាន់​ហៅ​មក​សង្កាត់​លែងលះគ្នា​

1069
ចែករម្លែក
  • 185
    Shares

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ប្ដី​ប្រពន្ធ​បាន​រៀបការ​ត្រឹមត្រូវ​តាម​ប្រពៃណី​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ​ថែមទាំង​មានកូន​ប្រុស​ស្រី​២​នាក់​ជា​ចំណងដៃ​។​ស្រាប់តែ​ថ្មីៗ​នេះ​ប្រពន្ធ​ចុះ​រត់​ទៅតាម​ប្រុស​ថ្មី​ចោល​ប្ដី​និង​កូន ត្រូវបាន​ប្ដី​តាមរក​រហូត​ឃើញ​កំពុង​ដឹក​គ្នា​ជាមួយ​ប្រុស​ថ្មី​នៅតាម​ផ្លូវ​ស្ថិតនៅ ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​១​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​រសៀល​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ ។​

​បុរស​ជា​ប្ដី​សុំ​មិន​បញ្ចេញ​ឈ្មោះ​។​ចំណែក​ប្រពន្ធ​ឈ្មោះ​នី​ស៊ី​ណេ​ត​អាយុ​៣១​ឆ្នាំ​មុខរបរ​កម្មករ​កម្មការិនី​រោងចក្រ​ស្នាក់នៅ​ភូមិ​ទួលស្លែង​សង្កាត់​ពងទឹក​ខណ្ឌដង្កោ​។​ដោយឡែក​ប្រុស​សា​ហាយ​ឈ្មោះ​យឹម​ចាន់​វណ្ណៈ​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ស្នាក់នៅ​បុរី​សន្ដិភាព​២​សង្កាត់​ចោមចៅ​២​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​បុរស​ជា​ប្ដី​បាន​រៀបរាប​ប្រាប់ថា គាត់​និង​ប្រពន្ធ​បាន​រៀបការ​ពេញ​ច្បាប់​ត្រឹមត្រូវ​រយៈពេល​ជាង​១០ ឆ្នាំ​មកហើយ​បន្សល់​នូវ​ចំណង​កូនប្រុស​ស្រី​២​នាក់​។​តែ​កន្លងមក​ប្រពន្ធ​របស់គាត់​បាន​មាន​ទំនាក់ទំនង​ជាមួយ​ប្រុស​ថ្មី​(​សហាយ​)​ឈានដល់​ការចុះ​ចេញពីផ្ទះ​អស់​របស់​ពេល​១០​ថ្ងៃ​មកហើយ​។

​ទើប​គាត់​ដើរ​តាម​ស្វែងរក​រហូត​ឃើញ​ផ្ទាល់​និង​ភ្នែក​កំពុង​ឌុប​គ្នា​តាមផ្លូវ​ស្ថិត​ភូមិ​ទួល​ពង្រ​ក៏បាន​ឃាត់​ហើយ​នាំ​ទាំងប្រុស​សហាយ​និង ប្រពន្ធ​មកកាន់​សាលាសង្កាត់​ពងទឹក​ដើម្បី​សុំ​លែងលះ ។​

​ក្រោយ​ពេលដែល​ប្ដី​នាំមក​ដល់​សាលាសង្កាត់​ពងទឹក​ក៏​សម្រេច​លែងលះគ្នា​ដោយ​ភាគី​ខាង​ប្ដី​បានទាមទារ​សំណង​ចំនួន​៣​ពាន់​ដុល្លារ​និង​យក​កូន​ទាំង​២​នាក់​ទៅ​ចិញ្ចឹម​។​ចំណែក​ខាង​ភាគី​ខាង​ប្រពន្ធ​យល់ព្រម​តាម​បំណង​ប្ដី ហើយ​យ​ចុះចេញ​តែ​ខ្លួន​មួយ​ទៅ​រួមរស់​ជាមួយ​ប្រុស​ថ្មី​ជា​បន្ដទៅទៀត​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម