អ៊ី​វ៉ាន់​កា ត្រាំ ធ្វើ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​របស់​អង្គការ​ណា​សា​នៅ​ទីក្រុង​ហ៊ូ​ស្តុ​ន ហើយ​តេ​ទូរស័ព្ទ​សួរសុខទុក្ខ​ក្រុម​អវកាសយានិក​នៅ​លំហ​អាកាស​

834
ចែករម្លែក

​នាង អ៊ី​វ៉ាន់​កា ត្រាំ បាន​តេ​ទូរស័ព្ទ​ទៅកាន់​ស្ថានីយ​អវកាស​អន្ដរជាតិ​ហើយ​បាន​និយាយ​ទៅកាន់​ក្រុម​អវកាសយានិក ខណៈ​កំពុង​ធ្វើ​ទស្សនកិច្ច​ទៅកាន់​មជ្ឈមណ្ឌល​អវកាស​ច​ន​សុន​របស់​អង្គការ​ណា​សា​។​

​នាង​អ៊ី​វ៉ាន់​កា ដែលជា​ទីប្រឹក្សា​របស់​ឪពុក​នាង លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​និយាយ​ជាមួយ​ក្រុម​អវកាសយានិក ដែល​សមាជិក​របស់​ពួកគេ​កំពុង​ហោះ​លើ​ផ្ទៃផែនដី​កម្ពស់ ៤០២ គីឡូម៉ែត្រ​។ នាង​ក៏បាន​និយាយ​ទៅកាន់​សិស្សានុសិស្ស​មកពី​សាលារៀន​សាធារណៈ​នៅក្បែរនោះ​ផងដែរ ដែល​កំពុង​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​មនុស្ស​យន្ត​អន្តរជាតិ​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់​នាង​នៅ​មជ្ឈមណ្ឌល​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​កញ្ញា​នៅ​ទីក្រុង​ហ៊ូ​ស្តុ​ន​បាន​កើតឡើង​អំឡុង​ដំណើរ​ឈប់​សំចត​របស់​នាង​ក្នុង​ដំណើរ​ធ្វើ​យុទ្ធនាការ​នៅ​រដ្ឋ​តិច​សាស់​សម្រាប់​ក្រុម​បេក្ខជន​របស់​គណបក្ស​សាធារណរដ្ឋ​នៅក្នុង​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នៅ​ខែវិច្ឆិកា​។ សេត​វិមាន​បាន​និយាយថា វត្តមាន​របស់​នាង​គឺមាន​បំណង​ទាក់ទាញ​ចំណាប់អារម្មណ៍​សិស្ស​និស្សិត​ឱ្យ​រៀន​អំពី​វិទ្យាសាស្ត្រ​និង​បច្ចេកវិជ្ជា​។​

​នាង​ត្រូវបាន​អមដំណើរ​ដោយ​ព្រឹទ្ធសមាជិក​សហរដ្ឋអាមេរិក លោក ថេត គ្រូ​ស សមាជិកសភា​បក្ស​សាធារណរដ្ឋ លោក ប្រាយ​អ៊ែន បា​ប៊ី​ន និង​អភិបាលរដ្ឋ​តិច​សាស លោក ដាន់ ផា​ទ្រី​ក ខណៈដែល​រាល់​សមាជិក​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​តិច​ឈម​ជាមួយ​សមាជិក​របស់​ប​ក្ស​ប្រជាធិបតេយ្យ​៕ ដោយ៖ កញ្ញាដាលីស

នាង​អ៊ី​វ៉ាន់​កា ត្រាំ សួរសុខទុក្ខ​ក្រុម​អវកាសយានិក​នៅ​មជ្ឈមណ្ឌល​អវកាស​ច​ន​សុន​នៅ​ទីក្រុង​ហ៊ូ​ស្តុ​ន​កាលពី​ថ្ងៃ​ព្រហស្បតិ៍

ទីតាំងផ្សាយពាណិជ្ជកម្ម