យ៉ូ​ស្វេ​ត្រឡប់មក​អង់គ្លេស​វិញ​ដើម្បី​ប្រកួត​ជាមួយ​ជើងឯក​ទម្ងន់​ធ្ងន់​របស់​រុស្ស៊ី ដេ​អន​ថេ វ៉ា​យ​ឌ័​រ នៅ​កីឡដ្ឋាន Wembley ថ្ងៃ​សៅរ៍​នេះ

1438
ចែករម្លែក

​សប្តាហ៍​នេះ​ត្រូវបាន​គេ​សន្ម​ត់​ថា​ជា​សប្តាហ៍​ដែល​អ្នក​ប្រដាល់ អ៊ែន​ថូ​នី យ៉ូ​ស្វេ (Anthony Joshua) បំពេញ​នូវ​ដំណើរ​ប្រដាល់​មិន​រំពឹងទុក​របស់ខ្លួន​ពី​ម្ចាស់​មេដាយមាស​អូឡាំពិក​ទៅរក​ការប្រកួត​ជើងឯក​ទម្ងន់​ធ្ងន់​ពិភពលោក​។​

​អ្នក​ប្រដាល់ ដេ​អន​ថេ វ៉ា​យ​ឌ័​រ (Deontay Wilder) គួរតែ​ជា​គូ​ក្រ​កួត​របស់​យ៉ូ​ស្វេ ហើយ​ទីក្រុង​ឡាស​វេ​ហ្គាស​គួរតែ​ជាស​ង្វៀន​ប្រកួត​។ មានការ​ពិភាក្សា​តម្លៃ ៥០ លាន​ដុល្លារ​ដាក់​ចរចា​លើ​តុ​ជាស្រេច​។​

​ប៉ុន្តែ​ផ្ទុយទៅវិញ យ៉ូ​ស្វេ​ត្រូវ​ដើរ​ផ្លូវ​វាង​។​

​អ្នក​ប្រដាល់​អង់គ្លេស​វ័យ ២៨ ឆ្នាំ​រូបនេះ​បាន​វិលត្រឡប់​ទៅ​ស្រុក​របស់ខ្លួន​វិញ​នៅ​ទីក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​កញ្ញា ដោយ​ត្រៀម​រួចជាស្រេច​ដើម្បី​បំពេញ​កាតព្វកិច្ច​របស់​គេ​ដោយ​ត្រូវ​ប្រឈម​នឹង​អ្នក​ប្រដាល់​រុស្ស៊ី អា​ឡិច​សាន់​ឌ័​រ ផូ​វេត​គីន (Alexander Povetkin) នៅ​កីឡដ្ឋាន Wembley​។​

​វា​មិនមែនជា​ការប្រកួត​ដែល​យ៉ូ​ស្វេ​ចង់បាន​នោះទេ​។ វ៉ា​យ​ឌ័​រ ជើងឯក​របស់​ស្ថាប័ន WBC មកពី​សហរដ្ឋអាមេរិក​នៅតែ​ជា​អាទិភាព​ទី​១ របស់​យ៉ូ​ស្វេ ប៉ុន្តែ​យ៉ូ​ស្វេ​បានដឹងថា​វា​ជា​ជំហាន​ចាំបាច់​មួយ​ឆ្ពោះទៅរក​គោលដៅ​ចុងក្រោយ​របស់ខ្លួន​ក្នុងការ​រក្សា​ឯកភាព​របស់​ស្ថាប័ន​ប្រដាល់​នេះ​។​

​លើកចុងក្រោយ​ដែល​យ៉ូ​ស្វេ​បាន​វាយ​នៅឯ Wembley គឺ​វា​ស្ថិតនៅ​ចំពោះមុខ​អ្នកទស្សនា​ប្រហែល ៩០.០០០ នាក់​នៅ​ខែមេសា​ឆ្នាំ ២០១៧ នៅពេលដែល​រូបគេ​បាន​ផ្តួល​អ្នក​ប្រដាល់ វ្ល៉ា​ឌី​មៀរ គ្លី​ត​ស្កូ ក្លាយជា​កំពូល​អ្នក​ប្រដាល់​ថ្មី​លេចធ្លោ​លើ​ពិភពលោក​ក្នុងពេល​តែមួយ​ប៉ព្រិចភ្នែក​។​

​ហ្វូងមនុស្ស​មក​ទស្សនា​ស្រដៀង​គ្នា​នេះ​ត្រូវបាន​រំពឹង​ចូលរួម​នៅក្នុង​ការប្រកួត​ថ្ងៃ​សៅរ៍ ទី​២២ កញ្ញា​នេះ​។​

​យ៉ូ​ស្វេ​ដែលជា​ម្ចាស់​ខ្សែក្រវាត់ IBF, WBO និង WBA បាន​និយាយថា “​ខ្ញុំ​មាន​អារម្មណ៍​ធូរស្រាល​និង​ស្ងប់ចិត្ត​។ វា​មិនមែនជា​រឿង​ថ្មី​សម្រាប់​ខ្ញុំ​ទៀត​ទេ​។ ខ្ញុំ​មាន​អារម្មណ៍​ថា​នេះ​គឺជា​ផ្ទះ​ខ្លួនឯង កន្លែង​ដែល​ខ្ញុំ​នឹង​ទៅ​ប្រកួត​”​។​

​អា​ឡិច​សាន់​ឌ័​រ ផូ​វេត​គីន មិនដែល​ស៊ាំ​នឹង​ការប្រកួត​នៅ​ទីវាល​កណ្តាល​កីឡដ្ឋាន​ដ៏​ធំ​បែបនេះ​ទេ ប៉ុន្តែ​នៅ​អាយុ ៣៩ ឆ្នាំ រូបគេ​បានមក​ដល់ទី​ក្រុង​ឡុង​ដ៍​ជាមួយនឹង​បទពិសោធន៍​ជាច្រើន​។​

​ដូច​យ៉ូ​ស្វេ​ដែរ ផូ​វេត​គីន​គឺជា​ម្ចាស់​ខ្សែក្រវាត់​អូឡាំពិក​ក្របខ័ណ្ឌ​ទម្ងន់​ធ្ងន់​នៅក្នុង​អូឡាំពិក​ក្រុង​អាថែន​ឆ្នាំ ២០០៤ និង​ជា​ម្ចាស់​ខ្សែក្រវាត់​ស្ថាប័ន “WBA” ជា​ទៀងទាត់​ពី​ឆ្នាំ ២០១១ ដល់​ឆ្នាំ ២០១៣ ។ បរាជ័យ​តែមួយគត់​របស់គេ​ក្នុងការ​ប្រកួត​ចំនួន ៣៥ ដង​បាន​កើតឡើង​គឺ​នៅពេល​ប៉ះ​គ្លី​ត​ស្កូ នៅ​ឆ្នាំ ២០១៣ ហើយ​ចាញ់​ដោយ​ពិន្ទុ​ប៉ុណ្ណោះ​៕ ដោយ៖ កញ្ញាដាលីស

យ៉ូ​ស្វេ (​ឆ្វេង​) និង ផូ​វេត​គីន នឹង​ប្រកួត​គ្នា​នៅ​កីឡដ្ឋាន Wembley ថ្ងៃ​សៅរ៍​នេះ

ទីតាំងផ្សាយពាណិជ្ជកម្ម