​ជនជាតិ​វៀតណាម​ម្នាក់​ដេកស្លាប់​នៅ​សណ្ឋាគារ​ក្អម​ក្រុង​សៀមរាប​

1540
ចែករម្លែក
  • 141
    Shares

​ដោយ​គូលែន​/​សៀមរាបៈ ជនជាតិ​វៀតណាម​ជា​ភ្ញៀវ​ទេសចរណ៍ ម្នាក់​បាន​ស្លាប់ នៅ​សណ្ឋាគារ​ក្អម ដែលមាន​ទីតាំង​នៅតាម​ផ្លូវ​លោកតា​ណឺ​យ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ។

​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​សណ្ឋាគារ​ក្អម បន្ទប់​លេខ​៣០៣ ជាន់​ទី​៣ ក្នុង​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​ខេត្តសៀមរាប​កាលពី​ទាបភ្លឺ ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​នគរបាល​សង្កាត់​សាលា​កំរើក បាន​និយាយថា ជនរងគ្រោះ​មានឈ្មោះ បូ​យ ថា​ញ់​ហ្វឿ​ង ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ជា​ជនជាតិ​វៀតណាម កាន់​លិខិតឆ្លងដែន លេខ B7734946 ជា​ភ្ញៀវ​ទេសចរណ៍ ចូលមក​ប្រទេស​កម្ពុជា តាម​ច្រក​ប៉ោយប៉ែត កាលពី​វេលា​ម៉ោង​៨ ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ ដោយបាន​សម្រាក​នៅ​សណ្ឋាគារ​ក្អម ជាមួយ​ក្រុមគ្រួសារ ។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា​តាម​ការពិនិត្យ​លើ​សាកសព​សមត្ថកិច្ច​ពុំ​រកឃើញ​ស្លាកស្នាម​អ្វីដែល​ពាក់​ព​ន្ធ័​ទៅនឹង​បទល្មើស​ព្រហ្មទណ្ឌ​ទេ​។​ចំណែក​លោក​វេជ្ជបណ្ឌិត អ៊ិត ឆប​ឆរ​ត្ន គ្រូពេទ្យ​អម​តុលាការខេត្ត បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ស្លាប់​ដោយសារ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​បណ្តាល​ឲ្យ​ដា​ច់ស​សៃ​ឈាម​ក្នុង​ខួរក្បាល​។

​បច្ចុប្បន្ន​សព បាន​យកទៅ​តម្កល់ទុក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត នៅ​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ក្រុមគ្រួសារ​មក​ទទួលយក ៕S/

​រូបភាពៈ ជនជាតិ​វៀតណាម​ម្នាក់​ដេកស្លាប់​នៅ​សណ្ឋាគារ​ក្អម​ក្រុង​សៀមរាប​៕​គូលែន​