គ្រឿង​បរិភោគ​តៃ​បង​របស់​ខេត្ត​យូ​ន​ណាន ទទួល​ការស្វាគមន៍​នៅ​ប្រទេស​ហ្វីលីពីន​

821
ចែករម្លែក

​នៅ​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ ២០១៨ ទីស្នាក់ការ​ពាណិជ្ជកម្ម​នៃ​ខេត្ត​យូ​ន​ណាន ប្រចាំ​ប្រទេស​ហ្វីលីពីន (​ម៉ានីល​)​បាន នាំយក​ផលិតផល​គ្រឿង​បរិភោគ​បៃតង សំខាន់​ទាំង​៨​មុខ​ដែល​ផលិត​ដោយ សហគ្រាស​យូ​ន​ណាន​ចំនួន​ជាង​២០ ទៅ​ចូលរួម​ពិព័រណ៍​គ្រឿង​បរិភោគ និង​គ្រឿង​ភេសជ្ជៈ​អាស៊ី លើក​ទី ២២ ឆ្នាំ ២០១៨ ដែល​រៀបចំ​នៅ​មជ្ឈមណ្ឌល ពាណិជ្ជកម្ម​ពិភពលោក​ក្នុង​ទីក្រុង ម៉ានីល នៃ​ប្រទេស​ហ្វីលីពីន ។​

​ក្នុង​ពិព័រណ៍​នេះ នំ​ផ្កា​ស្រស់ វូ​ណាត់ កាហ្វេ និង​គ្រឿង​បរិភោគ បៃតង ពិសេស​មួយចំនួនទៀត របស់ ខេត្ត យូ​ន​ណាន​បាន​ត្រូវ​ដាក់តាំង បង្ហាញជូន​ប្រជាជន​ហ្វីលីពីន ។ តាម​ប្រភពព័ត៌មាន ពាក់ព័ន្ធ​បានឱ្យដឹងថា សព្វថ្ងៃ​មាន​ក្រុមហ៊ុន​ហ្វីលីពីន​ជាង ១០​ក្រុមហ៊ុន​កំពុង​ពិភាក្សា​ជាមួយ ក្រុមហ៊ុន យូ​ន​ណាន ដើម្បី​បង្កើត​កិច្ចសហការ គ្នា​ក្នុង​ការលក់​ផលិតផល​យូ​ន​ណាន​នៅ ប្រទេស​ហ្វីលីពីន ៕ ដោយ ក្វាន់ សៀង​តុង​

​សត្វ​តំណាង​នៃ​ពិព័រណ៍​នេះ​កំពុង​ផ្សព្វផ្សាយ អំពី​គ្រឿង​បរិភោគ​បៃតង​របស់ ខេត្ត​យូ​ន​-​ណាន (​រូបថត​ដោយ ក្វាន់ សៀង​តុង​)​

ទីតាំងផ្សាយពាណិជ្ជកម្ម