អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក រ៉ា​ហ្សា​ក់ បង់លុយ​ធានា​នៅក្រៅ​ឃុំ​ចំនួន ១ លាន​រី​ហ្គី​ត បន្ទាប់ពី​រង​ការចោទប្រកាន់​បន្ថែម​ទាក់ទង​នឹង 1MDB

749
ចែករម្លែក

​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណា​ជីប រ៉ា​ហ្សា​ក់ បាន​បង់ប្រាក់​ធានា​ក្រៅ​ឃុំ​ចំនួន ១ លាន​រីង​ហ្គី​ត (​ប្រហែល ២៤២.០០០ ដុល្លារ​) ក្នុងចំណោម ៣,៥ លាន​រីង​ហ្គី​ត (៨៨​ម៉ឺន​ដុល្លារ​) ដែល​តុលាការ​វិសាមញ្ញ​ដាក់ចេញ​មកលើ​រូបគាត់​នៅឯ​បញ្ជរ​បង់ប្រាក់​នៅ​អគារ​តុលាការក្រុង​គូ​ឡា​ឡាំ​ពួ​នៅ​ថ្ងៃ​សុក្រ​ទី ២១ ខែកញ្ញា​នេះ​។​

​លោក​ណា​ជីប​ត្រូវបាន​អនុញ្ញាតឱ្យ​បង់ប្រាក់​ធានា​ក្រៅ​ឃុំ​ចំនួន ៣,៥ លាន​រីង​ហ្គី​ត​ជាមួយនឹង​អ្នកធានា​២​នាក់​ក្នុងករណី​ចុងក្រោយ​បំផុត​របស់គាត់ ក្រោយពី​គាត់​ត្រូវបាន​ចោទប្រកាន់​២៥​ករណី​ពីបទ​ពុករលួយ​និង​លាងលុយកខ្វក់ ពាក់ព័ន្ធ​នឹង​ទឹកប្រាក់​ចំនួន ២,៣ ពាន់​លាន​រីង​ហ្គី​ត​។​

​មេធាវី​របស់លោក​ណា​ជីប​លោក មូ​ហា​ម៉ាត់ សា​ហ្វ៊ី អាប់​ឌុល​ឡា បាន​ស្នើសុំ​បង់ប្រាក់​ធានា​នៅក្រៅ​ឃុំ​ជា​លក្ខណៈ​បណ្តាក់ ជាមួយ​ទឹកប្រាក់ ១ លាន​រីង​ហ្គី​ន​ត្រូវបាន​បង់​នៅ​ថ្ងៃ​សុក្រ​នេះ និង ៥០០.០០០ រីង​ហ្គី​ត​ទៀត​បង់​នៅ​សប្តាហ៍​ក្រោយ​។​

​លោក​ណា​ជីប​ត្រូវបាន​ចោទប្រកាន់​២៥​ករណី​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​និង​លាងលុយកខ្វក់ ទាក់ទង​នឹង​ប្រតិបត្តិ​ការទូទាត់​នៅ​ក្រុមហ៊ុន​មូ​លិ​ធិ​រដ្ឋ​ម៉ាឡេស៊ី 1MDB​។​

​បុរស​វ័យ ៦៤ ឆ្នាំ​រូបនេះ​មិនបាន​សារភាព​កំហុស​អំពី​បទចោទប្រកាន់​៤​ករណី ដែល​បាន​កើតឡើង​នៅ​សាខា​ធនាគារ AmIslamic Bank នៅ​ផ្លូវ Jalan Raja Chulan ខណៈដែល​គាត់​កំពុងមាន​តួនាទី​ជា​មន្ត្រីរាជការ ជា​នាយករដ្ឋមន្ត្រី ជា​រដ្ឋមន្ដ្រី​ហិរញ្ញវត្ថុ និង​ជាទី​ប្រឹក្សា​របស់ 1MDB ។​

​គាត់​ត្រូវបាន​គេ​ចោទប្រកាន់ថា​ទទួល​លុយ​សូកប៉ាន់​ចំនួន ៤ ដង​រវាង​ថ្ងៃទី ២៤ កុម្ភៈ​ឆ្នាំ ២០១១ និង​ថ្ងៃទី ១៩ ធ្នូ​ឆ្នាំ ២០១៤ ដោយ​ទទួល​ប្រាក់​ចំនួន ៦០.៦២៦.៨៣៩,៤៣ រីង​ហ្គី​ត​, ៩០.៨៩៩.៩២៧,២៨ រីង​ហ្គី​ត​, ២.០៨១.៤៧៦.៩២៦ រីង​ហ្គី​ត និង ៤៩.៩៣០.៩៨៥,៧០ រីង​ហ្គី​ត​៕ ដោយ៖ កញ្ញាដាលីស

លោក ណា​ជីប រ៉ា​ហ្សា​ក់ បង់លុយ​ធានា​ក្រៅ​ឃុំ​១​លាន​រីង​ហ្គី​ត​នៅ​ថ្ងៃ​សុក្រ​នេះ

ទីតាំងផ្សាយពាណិជ្ជកម្ម