ឆ្កែ​និង​បក្សី​ក្លាយជា​សម្លាញ់ ដើរលេង​ជាមួយគ្នា

1699
ចែករម្លែក

​គ្រាន់តែ​ឮថា​ឆ្កែ និង​បក្សី​ក្លាយជា​សម្លាញ់​នឹង​គ្នា អ្នក​ប្រាកដជា​ភ្ញាក់ផ្អើល​បាត់ទៅហើយ កុំថាឡើយ​និយាយ​ដល់​អ្វីៗ​ដែល​ពួកវា​ធ្វើ​ជាមួយគ្នា​។​

​តួយ៉ាង​ឆ្កែ​ឈ្មោះ ប៊ូ (Boo) និង​បក្សី​ល្វាចេក​ឈ្មោះ ម៉ៃ (Mike) មិន​ត្រឹមតែ​ក្លាយជា​សម្លាញ់​ល្អ នឹង​គ្នា​ទេ សូម្បី​ធ្វើ​អ្វីៗ​ក៏​ជាមួយគ្នា​ដែរ​រាប់​ចាប់ពី​ដើរលេង​មើល​ទូរទស្សន៍​រហូតដល់​ការ ចែករំលែក​អាហារ​គ្នា និង​សូម្បី​ដេក​គ្រែ​ជាមួយគ្នា​។​

​លោក ស្ទី​វ រូស​ត្រុន (Steve Rostron) វ័យ ៤៤ ឆ្នាំ​ដែលជា​ម្ចាស់​របស់ ប៊ូ ដែល​រស់នៅ​សា​ដេ​ន (Sabden) តំបន់​លែ​នខា​សៀ (Lancashire) ប្រទេស​អង់គ្លេស និយាយថា ចំណងមិត្តភាព មិន​សម​ទំនង​រវាង​សត្វ​ទាំងពីរ​បានចាប់ផ្តើម​កា​លពី ៤ ខែ​មុន​។​

​គាត់ និង​ភរិយា ម៉ា​គ្លី​ន (Maclean) អាយុ ៤៩ ឆ្នាំ​បាន​រៀបរាប់ថា ម៉ៃ មាន​របួស​ដែល​ប្រហែល ដោយសារ​ធ្លាក់​ពី​សម្បុក​លើ​ដើមឈើ​។ ដោយ​បារម្ភ​ខ្លាច​វា​មិន​រស់​ព្រោះ​នៅ​វា​តូច​ពេក គាត់ និង​ឆ្កែ​របស់គាត់​បាន​យក​វា​មក​ផ្ទះ​ដើម្បី​ថែទាំ​ឱ្យ​វា​មាន​សុខភាព​រឹងមាំ​ឡើងវិញ​។ ប៉ុន្តែ​នៅពេល គាត់​លែង​បក្សី​នេះ​ចូល​ព្រៃ​វិញ វា​បែរជា​មិន​ព្រម​ទៅណា​សោះ ហើយ​សុខចិត្ត​នៅ​ជាមួយ ប៊ូ ស្ទើរ​មិនគួរ​ឱ្យ​ជឿ​៕ ប្រែ​សម្រួល​: ខុម​


ទីតាំងផ្សាយពាណិជ្ជកម្ម