សក់​ស្ត្រី​ម្នាក់​វែង​ជិត ២ ម៉ែត្រ បន្ទាប់ពី​រក្សាទុក​សក់ ២៥ ឆ្នាំ មិនដែល​កាត់​ម្តងណា​ឡើយ​

1866
ចែករម្លែក

​ស្ត្រី​ម្នាក់​នៅក្នុង​ទីក្រុង​ចេង​ចូ​វ ខេត្ត​ហេ​ណាន ភាគ​កណ្តាល​ប្រទេស​ចិន បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​មហាជន នៅពេល​លោកស្រី​ចេញ​ក្រៅ​ជា​សាធារណៈ ដោយសារ​សក់​ប្រវែង ១,៩៣ ម៉ែត្រ​របស់គាត់​។​

​លោកស្រី ហ្វា​ន លី​លី អាយុ ៤៩ ឆ្នាំ រស់នៅ​ក្រុង​ចេង​ចូ​វ និយាយថា លោកស្រី​ឈប់​កាត់សក់​កាលពី ២៥ ឆ្នាំមុន​។

​លោកស្រី​និយាយថា “​ម្តាយ​ខ្ញុំ​និយាយថា​សក់​ខ្ញុំ​មានគុណ​ភាពល្អ ហើយ​គាត់​ចង់ឱ្យ​ខ្ញុំ​រក្សាទុក​សក់​នេះ ហើយ​សមាជិកគ្រួសារ​ផ្សេងទៀត​ក៏​យល់ព្រម​ដែរ​”​។​

​សក់វែង​អន្លាយ​នេះ​បាន​នាំមក​នូវ​ក្តី​រាយ​រីក​ក្នុង​ជីវិត​លោកស្រី​។ នៅពេល​លោកស្រី​ចេញ​ក្រៅ​ជា​សាធារណៈ មនុស្ស​ជាច្រើន​បាន​កោតសរសើរ​សក់​គាត់ និង​ជជែក​លេង​ជាមួយ​គាត់​។ បុរស​ខ្លះ​ថែមទាំង​ដើរ​តាម​លោកស្រី​ជាប់​រហូត​ទៀតផង ដែល​នេះ​ធ្វើ​ប្តី​របស់គាត់​មិន​សប្បាយចិត្ត​ឡើយ​។

​ការ​រក្សាទុក​សក់វែង​ក៏​បង្កើត​បញ្ហា​ផងដែរ ដូចជា​ការលាង​សម្អាត​ជាដើម​។

​លោកស្រី​ហ្វា​ន​និយាយថា លោកស្រី​ងូតទឹក​មួយ​ម៉ោង​កន្លះ​ដើម្បី​លាង​សម្អាត​សក់ ដោយ​ប្រើ​សាប៊ូ ២០០ មិ​ល្លី​លីត្រ គ្រប់ពេល​។ លោកស្រី​មិនអាច​ប្រើ​សាប៊ូ​គីមី​បានទេ ទាល់តែ​សាប៊ូ​ធម្មជាតិ​។

​កា​រស​ម្ងួ​ត​សក់​ជា​បញ្ហា​មួយ​ផ្សេងទៀត​។ លោកស្រី​ហ្វា​ន​មិន​ប្រើ​ប្រដាប់​ផ្លុំ​ស​ម្ងួ​ត​សក់​ទេ ប៉ុន្តែ​ត្រូវ​ទុក​សក់​ឱ្យ​ស្ងួត​តាម​ដំណើរ​។ កា​រស​ម្ងួ​ត​សក់​ចំណាយពេល​ដល់​ទៅ​ពីរ​ថ្ងៃ​ឯណោះ​ទើប​ស្ងួត​។​

​ពេលចេញ​ក្រៅ​ពេល​ថ្ងៃ លោកស្រី​ត្រូវ​រុំ​សក់ និង​ព្រលែង​វា​វិញ​នៅ​ពេលយប់​ដើម្បី​ដាក់​វា​នៅ​ចំហៀង​ពេលដេក​៕ ដោយ៖ កញ្ញាដាលីស

ហ្វា​ន លី​លី រក្សាទុក​សក់ ២៥ ឆ្នាំ​រហូត​មាន​ប្រវែង​ជិត ២ ម៉ែត្រ

ទីតាំងផ្សាយពាណិជ្ជកម្ម