សិស្ស​និស្សិត​ជាច្រើន​នាក់ បាន​ស្ម័គ្រចិត្ត​សុំចូល​បម្រើ​ការងារ​ជា​កងកម្លាំង​នគរបាលជាតិ​

1137
ចែករម្លែក

​ដោយ​ : វណ្ណៈ/ព្រះសីហនុ ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ជិន វិទ្យា​ស្នងការរង​ទទួល​ផែន​ធនធានមនុស្ស បាន​ឲ្យ​ដឹងថា​៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ ២០១៨ នេះ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ដំណើរ​ការលក់​ពាក្យ​សុំចូល​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ ខេត្ត​ព្រះសីហនុ សម្រាប់​ឆ្នាំ ២០១៨ ដល់​ក្មួយៗ សិស្ស​និស្សិត ដែល​បញ្ចប់​ការសិក្សា មានបំណង​ចង់​ចូល​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​នគរបាលជាតិ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជិន វិទ្យា​ស្នងការរង និង លោក​វរសេនីយ៍ឯក សុខ ដូ​ណា​ល់ នាយការិយាល័យ​បុគ្គលិក បានធ្វើ​ការណែនាំ​ដល់​ក្មួយៗ ដែល​បានមក​តម្រង់​ជួរ ចាំ​ទិញ​ពាក្យ អំពី​ព័ត៌មាន​ផ្សេងៗ ក៏ដូចជា​បែបបទ និង លក្ខ​ណៈសម្បត្តិ​ដែល​ត្រូវ​ជ្រើសរើស​ឲ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ ដើម្បី​ឲ្យ​ក្មួយៗ​បាន​យល់ដឹង មុននឹង​សម្រេចចិត្ត​ទិញ​ពាក្យស្នើសុំ ។​

​សូមបញ្ជាក់ថា​ ឆ្នាំ​២០១៨​នេះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ជ្រើសរើស​ក្របខ័ណ្ឌ​ថ្មី ចំនួន​១១៥ កន្លែង បុរស​ត្រូវមាន​កំពស់​ចាប់ពី​១,៦៥​ម នារី​ត្រូវមាន​កំពស់​១,៥៥​ម​ឡើង​ ៕B

ទីតាំងផ្សាយពាណិជ្ជកម្ម