ចាញ់បោក​ក្រុម​ទម្លាក់យោង អស់​កងដៃ ខ្សែក លុយ ទូរស័ព្ទ​

1686
ចែករម្លែក
  • 107
    Shares

​ដោយៈ​ចាន់តូ​/​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន ចាញ់បោក​ក្រុម​ទម្លាក់យោង ដែល​ប្រើល្បិច​ធ្វើជា​ជ្រុះ​កញ្ចប់​មាស ហើយ​នាំទៅ​ដោះ​បូត​យក​គ្រឿងអលង្កា​អស់ពី​ខ្លួន​រលីង កាលពី​ម៉ោងជាង​៦​ព្រឹក ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិតនៅ​វាលស្រែ ខាងជើង​ភូមិ​ព្រៃ​ស្ពឺ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។

មាសកាឡៃ

​ស្ត្រី​រងគ្រោះ​ឈ្មោះ អេ​ន ពៅ អាយុ ២១​ឆ្នាំ មុខរបរ កម្ម​ការ​នី​រោងចក្រ ស្នាក់នៅ​ផ្ទះជួល រួមជាមួយ​ប្តី ជា​មេការ​ហាង នៅក្នុង​ភូមិ​ចោមចៅ​២ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ​។ មាន​ស្រុកកំណើត ភូមិ​គុ​ស ឃុំ​គុ​ស ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ សម្ភារៈ​បាត់បង់ មាន​កងដៃ​ចំនួន​១៨​កង ខ្សែក​ប្លា​ទីន​២​ជី ទូរស័ព្ទដៃ​មួយគ្រឿង លុយ​មួយ​ម៉ឺន​រៀល ។​តែ​ជន​ឆបោក​បាន​បន្សល់ទុក​ឲ្យ​វិញ ខ្សៃ​ក​ក្រ​ឡៃ​មួយ​ខ្សែ ទុក​កាន់​យកទៅ​ប្តឹង​ប៉ូលីស ។​

នារីដែលចាញ់បោកពួកទំលាក់យោង

​តាម​ការរៀបរាប់​ពី​ស្ត្រី​រងគ្រោះ បាន​ឲ្យ​ដឹងថា ដំបូង​នាង​ដើរ​ចេញពី​បន្ទប់​ជួល ឆ្ពោះទៅ​ធ្វើការ​រោងចក្រ ក្បែរ​នោះ ត្រូវបាន ស្ត្រី​សង្ស័យ​ម្នាក់ ដើរមក​សួរ ថា​មាន​រើស​បាន​កញ្ចប់​ថង់​មាស​អត់ ព្រោះ​គេ​ជ្រុះ​បាត់ នាង​មិនទាន់​តែ​ឆ្លើង​ផង ស្រាប់​តែមាន​ស្ត្រី​ម្នាក់ និង​បុរស​ម្នាក់​ជិះ​ម៉ូតូ​ស្មាស់ មួយគ្រឿង​មិន​ចាំ​ស្លាក​លេខ ឌុប​គ្នា​មកដល់ ប្រាប់ថា​កុំ​មាត់ គេ​រើស​បាន ទុក​ឲ្យ​ទៅ​ដូរ​ចែកគ្នា ហើយ​បញ្ចុះបញ្ចូល ឌុប​នាង រួម​ដំណើរ​ជាមួយ​បុរស​ពីរ​នាក់​ទៀត​។ សរុប​ជនសង្ស័យ​៥​នាក់ (​ប្រុស​៣​នាក់ ស្រី​២​នាក់​)​ឌុប​នាង​ចេញពី​ខាងក្រោយ​ផ្សា​រកា​ណា​ស៊ី​ធី កាត់​តាមផ្លូវ​ភូមិ​ព្រៃ​ល្វា ឆ្ពោះទៅ​វាលស្រែ ខាងជើង​ភូមិ ព្រៃ​ស្ពឺ សង្កាត់​ចោមចៅ​២ ទើប​ឈប់ ។​បន្ទាប់​ស្ត្រី​សង្ស័យ លាត បង្ហាញ​កញ្ចប់ ថង់ ឲ្យ​មើល ឃើញ​លោហៈ​ក្រហមច្រាល ហុច​ឲ្យ​កាន់ រួច​ចាប់ទាញ​ដៃ ច្បូត​យក​កង់ដៃ​អស់​១៨​កង ដោះយក​ខ្សែក ឆក់យក​ទូរស័ព្ទ និង​លុយ ហើយ​ឡើង​ជិះ​ម៉ូតូ គេចចេញ​ភ្លាម មើល​ក្នុង​ថង់ ឃើញ​ដឹងថា​គ្រឿង​កាឡៃ​ក៏ បោះ​គ្រវាត់ចោល​ទៅក្នុង​ទឹក​ស្រែ ទ្រហោយំ ដើរទៅ​ក្នុងភូមិ ប្រាប់​អ្នកភូមិ​ឲ្យ​ជួយ ។​ក្រុម​ជនសង្ស័យ​គេច​បាត់ទៅ​អស់​។ នាង​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​នាំទៅ​ចុះ​រាវរក​កញ្ចប់​ថង​មាស មក​ទុក​គ្រាន់​កាន់​យកទៅ​ប្តឹង​ប៉ូលីស ។​

​ក្រោយ​កើតហេតុ ស្ត្រី​រងគ្រោះ​ត្រូវបាន​ប្រជាពលរដ្ឋ ជួយ​ឌុប​ជូនទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​២ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ ៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម