អភិបាល​រាជធានី​៖​សំណូមពរ​ដល់​ក្រុម​នាវា​យុវជន​អាស៊ី​អា​គ្នេ​យ៏​,​ត្រូវ​ជួយ​ផ្សព្វផ្សាយ​ការពិត​ពី​កម្ពុជា​ទៅ​យុវជន​អាស៊ាន

848
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​លោក អភិបាល​រាជធានី​ភ្នំពេញ បាន​សំណូមពរ​ឱ្យ​ក្រុម​នាវា​យុវជន​អាស៊ី​អា​គ្នេ​យ៏​ផ្សព្វផ្សាយ​ការពិត​ពី​កម្ពុជា​ដល់​យុវជន​អាស៊ាន ខណៈដែល​ប្រទេស​កម្ពុជា​បច្ចុប្បន្ន មាន​ស្ថានភាព​ប្រកបដោយ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ន៏​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន ធ្វើជា​នាយករដ្ឋមន្ត្រី​។​
​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានធ្វើ​ឡើង​ក្នុង​ឧិ​កាស​ដែល​លោក​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​នាវា​យុវជន​អាស៊ី​អា​គ្នេ​យ៏​កម្ពុ​ជាជាង​៣០​នាក់ កាលពី​រសៀល​ថ្ងៃទី​២០​កញ្ញា​២០១៨​នៅ​សាលា​រាជធានី​ភ្នំពេញ ។​
ក្នុងឱកាស​នោះ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ជម្រាប​ដល់​ក្រុមយុវជន​ជាង​៣០​នាក់ ដែល​ដឹកនាំ​ដោយ​លោក​ស្រ៊ាង គឹម​លី នោះ​ថា​៖ យុវជន​យើង​ត្រូវធ្វើ​ការផ្សព្វផ្សាយ​ពីស​ភាព​ការពិត​នៅ​កម្ពុជា​ដល់​យុវជន​បណ្តា​ប្រទេស​អាស៊ាន និង​យុវជន​ជប៉ុន​ឲ្យ​បាន​យល់ដឹង​កាន់តែច្បាស់​ពី​កម្ពុជា​។​ជាពិសេស​ស្ថានភាព​បច្ចុប្បន្ន​របស់​ក​ម្ពុ​ជា​ប្រកបដោយ​សុខ​សន្តិ ភាព និង​ការអភិវឌ្ឍ​ន៏​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ធ្វើឱ្យ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ឈ្មោះ​បោះ​សំឡេង​លើ​ឆាក​តំបន់ និង​អន្តរជាតិ​។​លោក អភិបាល​បាន​បន្តថា យុវជន​របស់​យើង​ត្រូវ​ហ៊ាន​បកស្រាយ​ពន្យល់​ដល់​យុវជន​អាស៊ាន និង​យុវជន​ជប៉ុន​ពី​ប្រពៃណី វប្ប​ធ​ម៏​ដ៏​ល្អ​ផូ​ផង់​របស់​ខ្មែរ និង​ធ្វើ​សកម្មភាព​ដោយ​ស្មើមុខ និង​ស្មើភាព​។
​ជាមួយគ្នា​នោះ​លោក​ប្រធាន​សមាគម​នាវា​យុវជន​អាស៊ី អា​គ្នេ​យ៏​កម្ពុជា​ឲ្យ​ដឹងថា នេះ​ជាការ​ធ្វើដំណើរ​ជា​លើក​ទី​៤៥​ហើយដោយ​ធ្វើដំណើរ​តាម​នាវា​ឆ្លងកាត់​ប្រទេស​៤​នៅ​តំបន់​អាស៊ាន​រួមមាន ប្រុយ​ណេ​,​ហ្វីលីពីន​,​ថៃ​និង​វៀតណាម​ដែលមាន​យុវជន​អាស៊ាន និង​យុ​ជន​ជប៉ុន​សរុប​ចំនួន​៣៣០​នាក់​ដោយ​ជូ​ប​គ្នា​ដំបូង​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​ដើម្បី​បើក​កម្មវិធី​ជា​ផ្លូវការ​។ លោក​បន្តថា​៖​កម្មវិធី​ធ្វើដំណើរ​តាម​នាវា​ក្រោម​ការជួយឧបត្ថម្ភ ពី​ប្រទេស​ជប៉ុន​នេះ មាន​រយះពេល​៥២​ថ្ងៃ​ដោយ​ចាប់​ចេញដំណើរ​ពីថ្ងៃ​ទី​២៣​ខែតុលា ដល់​ថ្ងៃទី​១២​ធ្នូ ឆ្នាំ​២០១៨​នេះ ក្នុង​គោលបំណង​ពង្រឹងពង្រីក​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​អាស៊ាន និង​ជប៉ុន​តាមរយៈ​យុវជន​ដោយ​ផ្តោត​សំខាន់​ទៅលើ​ការប្រជុំ​ពិភាក្សា ការសំដែង​សិ​ល្បះ វប្បធម៌ និង​ការធ្វើដំណើរ​។​
ក្នុង​ឧិ​កាស​នោះដែរ ក្នង​នាម​រដ្ឋបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង បានផ្តល់​ជូន​ថវិកា​ចំនួន​៥០០០​ដុល្លា​អាមេរិក​ដល់​ក្រុម​នាវា​យុវជន​អាស៊ី អា​គ្នេ​យ៏​កម្ពុជា​សំរាប់​បំពេញ​តំរូវការ​ក្នុងការ​ធ្វើដំណើរ​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម