គ្រាន់តែ​តុក្កតា​អណ្តែត​ទឹក​ធ្វើឱ្យ​ផ្អើល​ដល់​សមត្ថកិច្ច​

1302
ចែករម្លែក

​វត្ថុ​មួយ​ដែល​គេ​ប្រទះឃើញ​អណ្តែត​ទឹកទន្លេ​នៅ​ប្រទេស​អូទ្រីស កាលពីពេល​ថ្មីៗ​នេះ​បាន​បង្ក ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង រហូតដល់​សមត្ថកិច្ច​ចុះទៅពិនិត្យ​ព្រោងព្រាត ប៉ុន្តែ​ធាតុពិត​វា​គ្រាន់តែ ជា​តុក្កតា​សោះ​។

​គ្រាន់តែ​ប្រទះឃើញ​វត្ថុ​មួយ​គួរឱ្យ​សង្ស័យ ដែល​អណ្តែត​ក្រោម​ស្ពាន​នៅ​ក្រុង​ស្តេ​យ៍ (Steyr) ប្រទេស​អូទ្រីស ភាគ​ខាងជើង​ភ្លាម អ្នកដំណើរ​ឆ្លងកាត់​ទី​នោះបាន​ទូរស័ព្ទ​ប្តឹង​ប៉ូលិស​ភ្លាមៗ​។​

​បន្តិចក្រោយមក ក្រុម​ពន្លត់​អគ្គិភ័យ​បាន​ចុះទៅ​ពិនិត្យមើល​ដើម្បីឱ្យ​ប្រាកដថា តើ​វា​ជាស​ពម​នុស្ស ឬ​មិនមែន​។ ទោះជា​យ៉ាងណា នៅពេល​ជិះទូក​ទៅដល់​វត្ថុ​អណ្តែត​ទឹក​នោះ ពួកគេ​ហួសចិត្ត យ៉ាងខ្លាំង ពីព្រោះ​វា​គ្រាន់តែ​ជា​តុក្កតា​សិច​ប៉ុណ្ណោះ​៕ ប្រែ​សម្រួល​: ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម