ដក​ដូរ​ប្រធាន​ផ្សារ​ច្បារអំពៅ​ថ្មី ដើម្បី​អភិវឌ្ឍ​ផ្សារ​និង​លុបបំបាត់​ភាព​អសកម្ម​ទាំងឡាយ​

1161
ចែករម្លែក

(​ភ្នំពេញ​)៖​លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ ជំរុញ​ឲ្យ​លោក គួច ចំណាន ប្រធាន​ផ្សារ​ច្បារអំពៅ​ថ្មី ត្រូវ​បន្ត​អភិវឌ្ឍ​ផ្សារ​បន្ថែមទៀត ហើយ​ត្រូវ​លុបបំបាត់​ភាព​អសកម្ម​ទាំងឡាយ និង​ត្រូវ​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​។

​ការលើកឡើង​របស់​អភិបាលខណ្ឌ​ច្បារអំពៅ ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​០១ ខែសីហា ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​លោក គង់ ធែ​ល ពី​ប្រធាន​ផ្សារ​ច្បារអំពៅ ទៅជា​អនុប្រធាន​ផ្សារ​ទួល​ទំពូង ហើយ​លោក​លោក គួច ចំណាន ជា​អនុប្រធាន​ផ្សារ​ច្បារអំពៅ ទៅជា​ប្រធាន​ផ្សារ​ច្បារអំពៅ វិញ ។​

​ការផ្លាស់ប្ដូរ​នេះ​ធ្វើឡើង ក្រោម​វត្តមាន​លោក អ៊ុំ ម៉ារ៉េត ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារអំពៅ និង​លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ព្រមទាំង​​មន្ដ្រី​ពាក់ព័ន្ធ​មួយ ចំនួន​ទៀត បន្ទាប់ពី​សេចក្ដីសម្រេច​ស្ដីពី​ការសម្រួល​ភារកិច្ច គណៈកម្មការ​ផ្សារ​ច្បារអំពៅ​បានធ្វើ​ឡើង​ពី​សំណាក់​​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៧​។​

​លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ បាន​ណែនាំ​ដល់​លោក គួ​ន ចំណាន ប្រធាន​គណៈកម្មការ​ផ្សារ​ឲ្យ​រួមគ្នា​អនុវត្ត​ភារកិច្ច​ដោយ​ស្មារតី​ទទួលខុសត្រូវ បំពេញភារកិច្ច​ប្រកបដោយ​ក្រមសីលធម៌ ដោះស្រាយ​រាល់​សំណូមពរ​របស់​អាជីវ​ករ ។​

​ឆ្លើយតប​ការលើកឡើង​នេះ លោក គួច ចំណាន ប្រធាន​ផ្សារ​ច្បារអំពៅ​ថ្មី ប្តេជ្ញា​អនុវត្តតាម​ការណែនាំរ​បស់​លោក​អភិបាលខណ្ឌ និង ធ្វើយ៉ាងណា​អភិវឌ្ឍ​ផ្សារ​ឲ្យ​មានការ​រីកចម្រើន ៕​​ដោយ​៖​ស​រិ​ទ្ធ​

ទីតាំងផ្សាយពាណិជ្ជកម្ម