សាលា​ល្បីឈ្មោះ នៅ​អាមេរិក FasTracKids ចុះ​អនុស្សារណៈ​យោគយល់​ជាមួយនិង​សាលា​Princeton

1114
ចែករម្លែក

​ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: សាលា​ល្បីឈ្មោះ FasTracKids ដែលមាន​ដើមកំណើត​នៅ​ប្រទេស​អាមេរិក បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​រវាង​សាលា FasTracKids និង សាលា Princeton (​ព្រី​នស៍​តុ​ន​) កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២១ កញ្ញា ២០១៨ នៅ​ភោជនីយដ្ឋាន ខេ​ម៉ា ក្រោម​វត្តមាន លោកជំទាវ ឌិ​ត នី​តា ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សាលា​ព្រី​នស៍​តុ​ន លោកស្រី ផន​សារី​ន មេធី វា​ឆា​រា​ណន នាយក​ប្រតិបត្តិ FasTracKids Thailand និង លោក លឹម ឡោក​ច​ន​សុន នាយក​ប្រតិបត្តិ LVLs Media និង​ជា ដៃគូរ​សហការ​កម្ពុជា​។

​លោក​លឹម ឡោក​ច​ន​សុន អគ្គនាយក​របស់ LVLs Media និង​ជា​ដៃគូរ​សហការ​នាំយក FasTracKids បាន​សំដែង​ក្ដី​សោមនស្ស​រីករាយ​ជា​ពន់ពេក ដែល​បាន​ចូលរួមចំនែក​នាំយក​កម្មវិធីសិក្សា​ដ៏​ល្បីល្បាញ​នេះ​មក​ទីផ្សា​កម្ពុជា​។ លោក​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ការសហការ​រវាង​សាលា ព្រី​នស៍​តុ​ន និង FasTracKids នឹង​ផ្លាស់ប្តូរ​របៀប​នៃ​ការបង្រៀន​នៅ​កម្ពុជា ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន ដោយ​ស្របតាម​កម្មវិធីសិក្សា​ដ៏​ល្បីល្បាញ​របស់​សហរដ្ឋអាមេរិក​។ នេះ​ជា​ឪ​កាស​ដ៏​ល្អប្រសើរ​សំរាប់​ក្មេងៗ​តូចៗ​បាន​ទទួលយក​ការបង្រៀន​ថ្មី​ប្លែក និង​មាន​ប្រសិទ្ធិភាព​យ៉ាងពិត​ប្រាកដ​។​

FasTracKids ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ 1998 ពី​សហរដ្ឋអាមេរិក​។ ដោយ​ផ្តោតលើ​យុទ្ធសាស្ត្រ​បង្រៀន​ដោយ​ប្រើ​ពហុ​ញ្ញាណ (​ស្តាប់ មើល និង​ប៉ះ​) FasTracKids បាន​រីក​សាខា​រហូតដល់ 50 ប្រទេស​ហើយ​បាន​ក្លាយជា​សាលា​មួយ​ដែល​ផ្តល់​សិទ្ធិ​បង្រៀន​លឿន​បំផុត​នៅលើ​ពិភពលោក​។ បច្ចុប្បន្ននេះ​កម្ពុជា​ក៏​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ទាំង 50 នោះដែរ​។ FasTracKids បានផ្តល់​កម្មវិធី​បង្រៀន​ពិសេសៗ​ដល់​កុមារ​ដើម្បី​បង្កើត​ជំនាញ​យល់ដឹង​ជំនាញ​ផ្លូវ​អារម្មណ៍ និង​ជំនាញ​សង្គម​ដោយ​ការ​បន្សាំ​តាម​ធម្មជាតិ នៃ​ការសិក្សា​របស់​កុមារ​ដោយ​ប្រើ​ញ្ញាណ​របស់​ពួកគេ និង​ការលើកទឹកចិត្ត​ក្នុង​បរិយាកាស​សិក្សា​រីករាយ​។

​សាលា PRINCETON ជា​សា​លាម​ត្តេ​យ្យ​ស្តង់ដារ​អន្តរជាតិ សំរាប់ “​អ្នករុករក​តូចៗ ដែលមាន​ក្ដី​ស្រមៃ​ធំ​”​។ សាលា ព្រី​នស៍​តុ​ន​ផ្ដល់ជូន​បរិយាកាស​សិក្សា​បែប​ចំរុះ ដែល​ជំរុញ​ដល់​ការលូតលាស់ និង លើកកម្ពស់​វប្បធម៌​នៃ​ការចែករំលែក និង​ការរៀនសូត្រ​ឥត​ដែន​កំណត់​។ គោលដៅ​របស់​សាលា ព្រី​នស៍​តុ​ន គឺ​ផ្ដល់ជូន​សិស្ស​នូវ​ចំនេះដឹង​យ៉ាងពិត​ប្រាកដ​សំរាប់​ថ្ងៃ​អនាគត​របស់​ពួកគេ​។

​គួរ​រំលឹក​ផងដែរ​ថា កម្មវិធីសិក្សា FasTracKids បានបង្ហាញ​វត្តមាន​របស់ខ្លួន​ដំបូង​បំផុត​នៅ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ ១២ ខែ កក្កដា កន្លងមក នៅ The Great Duke ដោយសារតែ​ជា​កម្មវិធី​ដែលមាន​លក្ខណៈ​ពី​សេស​ប្លែក​ពី​គេ​បានធ្វើ​ឲ្យ FasTracKids ទទួលបាន​ការចាប់​អារ​ម្ម​ណ៏​យ៉ាងច្រើន​ពី​សំណាក់​សាលារៀន​ផ្សេងៗ និង​មាតាបិតា​សិស្ស​ផ្ទាល់​តែម្ដង​។
​តាមរយៈ​ការមើលឃើញ​ពី​សក្ដានុពល​រវាង​គ្នា និង​គ្នា​រួមទាំង​មាន​ចក្ខុវិស័យ​ប្រហាក់ប្រហែល បានធ្វើ​ឲ្យ FasTracKids និង​សាលា Princeton សំរេចចិត្ត​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់ ស្ដីពី​ការសហការ​នាំយក​កម្ម​វិធី​សិក្សា FasTraKids រួមបញ្ចូល​នឺង​កម្មវិធីសិក្សា​យ៉ាង​មាន​ស្តង់ដារ​របស់ សាលា ព្រី​នស៍​តុ​ន​។ ការសហការ​នេះ​នឹងចូលរួម​ចំនែក​យ៉ាងសកម្ម​ក្នុង​ការជួយ​លើក​កំពស់​វិស័យ​អប់រំ​នៅ​កម្ពុជា​ថែម​មួយកំរិត​ទៀត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម