សម្តេចហ៊ុនសែន៖ភាព​រស់រានមានជីវិតនិងភាពរុងរឿង​របស់​ក​ម្ពុ​ជា​មិនអាច​កាត់ផ្ដាច់​បាន​ពី​ការចូលរួមរបស់​វៀត​ណា​ម​បានឡើយ

989
ចែករម្លែក

​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានអនុញ្ញាត​ឲ្យ​លោក​ឧ​ត្ត​ម​សេនិយ៍ ឯង​បំរុង Luong Cuong អគ្គស្នងការ​នយោបាយ​កងទ័ព​វៀតណាម ចូលជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​នា​រសៀល​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី ។​
​ ​
ក្នុងជំនួប​សំដែង​ការគួរសម​នោះ​លោក​ឧត្ដមសេនីយ៍ឯក​បម្រុង លឿង គឿង​ប្រធាន​អគ្គស្នងការ​នយោបាយ​ក​ង​ទ័ព​ប្រជាជន​វៀតណាមបាន​គោរព​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម​ជូន​ចំពោះ​សម្ដេ ច​តេ​ជោ ចំពោះ​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ក្នុងការ​បោះឆ្នោត​នា​ថ្ងៃទី​២៩​ខែកក្កដា​២០១៨ ។ លោក លឿង គឿង​បាន​បន្តថា​នេះ​ជា​លើកទីមួយ​ហើយ​ដែល​លោក​បាន​ដឹកនាំ​គណៈ ប្រតិភូ​អគ្គស្នងការ​នយោបាយ​ក​ង​ទ័ព​ប្រជាជន​វៀតណាម​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោកអ៊ាង សុផល្លែត ជំនួយការ​សម្ដេច​តេ​ជោ​បានឱ្យដឹងថា​លោក លឿង គឿង បាន​គោរព​រាយការណ៍​ជូន​សម្ដេច ​តេ​ជោ​ថា​លោក បាន​ជួបពិភាក្សា​ការងារ​ជាមួយ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ហើយក៏​បានធ្វើ​ទស្សនកិច្ច​នៅ​កងពលតូច លេខ ៧០ ព្រមទាំង​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោកនាយ​ឧត្ដមសេនីយ៍ នាង ផាត ដែល​ក្នុង​នោះបាន​រួមគ្នា​វាយតម្លៃ​ពី​ស្ថានភាពនយោបាយ​លើ​ពិភពលោក​ស្ថានភាព​នយោបាយ​ក្នុង​តំបន់​ក៏ដូចជា​ការវាយតំ​លៃ​ពី​សក្ដានុពល​និង​ការ​ប្រឈម​ទាំងឡាយ​និង​រួមគ្នាពង្រឹង​មិត្តភាព​ដើម្បី​ធ្វើយ៉ាងណា​រក្សា​អោយបាន​នូវ​សុខសន្តិភាព ស្ថេរភាពនិង​ការអភិវឌ្ឍ​សម្រាប់​ប្រទេស​ទាំងពីរ​ជាពិសេស​តាមរយៈការផ្លាស់ប្ដូរ​បទពិសោធ​ន៍​ការផ្លាស់ប្ដូរ​ព័ត៌មានការអភិវឌ្ឍ​ធន ធាន​មនុស្សនិងការផ្លាស់ប្តូរ​ទស្សនកិច្ច​រវាង​ភាគី​ទាំងពីរ​។​

​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​បាន​សំដែង​នូវ​ការចូលរួម​សោកស្ដាយ​ចំពោះ​មរណភាព របស់លោក​ប្រធាន​រដ្ឋ​វៀតណាម ត្រាន់ ដាយ ក្វាង និងបាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​លោក ​លឿង គឿង ដែល​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​លោកនាយក​រដ្ឋមន្ត្រី​វៀតណាមជូន​ចំពោះ​សម្ដេចហើយ​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ការអបអរសាទរ​លទ្ធ​ផល​នៃ​បោះឆ្នោត​ផងដែរ​។​

​សម្ដេច​ក៏បាន​អរគុណ​ចំពោះ​របាយការណ៍ និងក៏បាន​គាំទ្រ​និង​លើកទឹកចិត្ត​ដល់​ការអនុវត្ត​លើ​អ្វីដែល​បានសម្រេច ​ហើយ​អោយទទួល បាន​ជោគជ័យ​។ ឆ្លៀតឱកាស​នោះដែរ​សម្ដេច​ក៏បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ប្រជាជន​និង​រដ្ឋា ភិបាល​វៀតណាម​ដែល​កន្លងមកជួយដល់​កម្ពុជា,​ក្នុងនេះ​សម្ដេច​បាន​មានប្រសាសន៍ថា​ភាព​រស់រានមានជីវិត និង ភាពរុងរឿង​របស់​ក​ម្ពុ​ជា​មិនអាច​កាត់ផ្ដាច់​បាន​ពី​ការចូល រួមចំណែក​របស់​វៀត​ណា​ម​បានឡើយ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម