​បើករថយន្ត​បុក​ចូល​ផ្ទះ​ពលរដ្ឋ​ក្រឡាប់​តៃកុង​របួសធ្ងន់​

783
ចែករម្លែក
  • 51
    Shares

​ដោយ​គ្រី​សម្បត្តិ​/​ភ្នំពេញៈ​បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា​បាន​បើក​រថយន្ដបុក​ចូល​ផ្ទះ​របស់​ប្រជាពលរដ្ឋ​បណ្ដាលឱ្យ​ក្រឡាប់​តៃកុង​រងរបួស​ធ្ងន់​និង​ខូចខាត​យ៉ាងដំណំ​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្ដោយ​ផ្លូវ​លេខ​២៣០ ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក​កាលពី​យប់ ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៨ ។

​ប្រជាពលរដ្ឋ​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​បង្ក​ម៉ាក​NIASSAN​អត់​ស្លាក​លេខ​បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៣០​ទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន​។​

ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏បាន​រេ​ង្កូ​តទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​ម្ខាង​រង​ការខូចខាត​យ៉ាងដំណំ​។​ឯ​កៃ​កុង​រថយន្ដ​វិញ​របួសធ្ងន់​ដោយបាន​បាក់ដៃ​ម្ខាង​និង​បណ្ដាលឱ្យ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​រង​ការខូចខាត​យ៉ាងដំណំ​ផងដែរ ។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ជំនាញ​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ហើយ​ធ្វើការ​វាស់វែង​ស្ទួ​ច​យក​រថយន្ដ​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​ទៅ​ផ្លូវច្បាប់​នៅពេល​ក្រោយ ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម