ផ្ទេរ​ភារកិច្ច​នាយក​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជំ​រាយ​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​

988
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កង​រាជ​វុ​ធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពី​ធី​ផ្ទេរ​ភារកិច្ច​នាយក​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជំ​រាយ​កាលពី​ថ្ងៃទី​២១​ខែកញ្ញា​ឆ្នាំ​២០១៨​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជំ​រាយ ។​

​ពី​ធី​ផ្ទេរ​ភារកិច្ច​នាយក​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជំ​រាយ​ដោយមាន​វត្តមាន​អញ្ជើញ​ចូលរួម​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​មេបញ្ជាការរង នាយរង​សេនាធិការ ស្នងការ ស្នងការរង មេបញ្ជាការ​វរ​កង​អន្តរាគមន៍​ចល័ត លោក​វរសេនីយ៍ នាយ នាយរង​ការិយាល័យ​ជំនាញ និង​នាយ​អាវុធហត្ថ​ជាច្រើនរូប​ទៀត​។​

​សូមជម្រាបថា កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានប្រកាស​តែងតាំង​លោក​ឧត្ដម​សេនី​យ៏​ទោ ស សំបូរ​ធន នាយក​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជំ​រាយ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជា​នាយសេនាធិការ​បញ្ជាកា​រដ្ឋា​ន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​

​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ហែម​វុទ្ធី​ស្នងការរង​ស្នងការដ្ឋាន​បច្ចេកទេស​សន្ត​សុខ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស តែងតាំង​ជា​នាយក​នាយក​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជំ​រាយ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស (​ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស សំបូរ​ធន​)៕S/​

​ផ្ទេរ​ភារកិច្ច​នាយក​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជំ​រាយ​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​

ទីតាំងផ្សាយពាណិជ្ជកម្ម