កូនក្មេង​៣​នាក់​ក្នុងចំណោម​មនុស្ស​៥​នាក់ ត្រូវបាន​ចាក់​នៅ​មណ្ឌល​ថែទាំ​កុមារ​មួយ​នៅ​ក្រុង​ញូវយ៉ក​

2961
ចែករម្លែក

ជនសង្ស័យម្នាក់ត្រូវបានចាប់ឃុំខ្លួន បន្ទាប់ពីមនុស្ស៥នាក់ ដែលនៅក្នុងនោះមានកូនក្មេង៣នាក់ត្រូវបានចាក់នឹងកាំបិតនៅមណ្ឌលថែទាំកុមារមួយ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃសុក្រទី២១កញ្ញា។

មានកុមារ៩នាក់បានស្ថិតនៅមណ្ឌលថែទាំកុមារនោះ នៅពេលមានការវាយប្រហារ។ កុមារ៣នាក់ បានរងរបួសក្នុងហេតុការណ៍នេះ។

ជនសង្ស័យ ត្រូវ​បានរកឃើញសន្ល​ប់ នៅបន្ទប់ជាន់ក្រោមនៃអគារមណ្ឌលថែទាំងកុមារនេះ ដោយមានរបួសនៅកដៃ។

ជនសង្ស័យ អាយុ៥២ឆ្នាំ ដែលមិនត្រូវបានបញ្ចេញឈ្មោះដោយប៉ូលីសនោះ ត្រូវបានធ្វើឱ្យដឹងខ្លួនឡើងវិញ បន្ទាប់ពីប៉ូលិសក្រុងញូវយ៉ក បានរុំរបួសឃាត់ឈាមនៅដៃរបស់គាត់មក។

ក្រុមអ្នកស៊ើបអង្កត ជឿថា របួសរបស់គាត់នេះ គឺបានធ្វើឱ្យរបួសខ្លួនឯង។

ប៉ូលិសបានរកឃើញកាំបិទ២នៅកន្លែងកើតហេតុនោះ។

ប៉ូលិសបាននិយាយថា អ្នករបួសទាំងអស់នោះត្រូវបាននាំយកទៅមន្ទីរពេទ្យ ដោយមានស្ថានភាពធ្ងន់ធ្ងរប៉ុន្តែ ពួកគេ ត្រូវ​បានរំពឹងថាអាចរស់។

តាមក្រុមអ្នកស៊ើបអង្កេតបានឱ្យដឹងថា អ្នកវាយប្រហារនេះ ត្រូវបានគេជឿថាជាបុគ្គលិកនៅមណ្ឌលថែទាំកុមារនេះ។

ប៉ូលិស មិនទាន់បានបញ្ចេញឱ្យដឹងនៅឡើយអំពីមូលហេតុនៃអំពើឧក្រិដ្ឋនេះទេ៕ដោយ:សុខា/SN

វត្តមានប៉ូលិសនៅមណ្ឌលថែទាំកុមារមួយ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃសុក្រ

ទីតាំងផ្សាយពាណិជ្ជកម្ម