ថ្ងៃទី​២២ ខែកញ្ញា ២០១៨

1104
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ឬ​អាចមាន​ការកោតសរសើ​រ​អ្វីមួយ ដែលមាន​ទឺ​ក​ចិត្ត​ជាង​មុន​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវ អាកាស​ក្តី​តែង​អាច​ប្រមូល​ភោគផល​ត្រឡប់​ចូល​ផ្ទះ​វិញ​ដូច​ជាទី​គាប់ចិត្ត​។ ការរស់នៅ​មាន​ភាព សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​និង​ក្រុមមនុស្ស​ជួយ​ចូកចែវ​ច្រើន​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​ធ្វើឱ្យមាន​ការផ្លាស់ប្តូរ​ខាង​អារម្មណ៍ និង​កិច្ចការងារ​ខ្លះ​ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​ការប្រកប​ការងារ​ទាំ​ង​ស្ត្រី​បុរស​លោកអ្នក​គប្បី​រក្សា​ភាព​នឹងធឹង ហើយ​មិនត្រូវ​និយាយ​ច្រើន​ទៅលើ​រឿង​អ្នកដទៃ​នោះ ឡើយ​ទើប​គ្មាន​បញ្ហា​ណាមួយ​ចោទឡើង​ចំពោះ​គ្នា​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ លោកអ្នក​មិនត្រូវ​ចេះ​ដឹងឮ​រឿង​អ្នកដទៃ​ច្រើន​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿងរ៉ាវ​អាក្រក់​មក ដាក់ខ្លួន​វិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​រឿង​ប្រទាំង​ប្រទើស​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វី​តែងមាន​កំហុស​ច្រើន ហើយ​ពិសេស​ក្រុម មនុស្ស​ដែល​បង្ករឿង​ថ្នាំងថ្នាក់​ក៏​ច្រើន​ផងដែរ​។ ដូចនេះ​លោកអ្នក​មុន​ធ្វើ​អ្វីមួយ​គប្បី​មានការ​ត្រិះ រិះ​ឱ្យបាន​ច្បាស់លាស់​ទើប​មិន​កើតការ​ភ្លាំងភ្លាត់​នាំ​សោកស្តាយ​នៅពេល​ក្រោយ​ពិសេស​បញ្ហា ប្រាក់កាស​តែម្តង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ប្រាក់ចំណូល​មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​ផងដែរ​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​ចូរ​កុំ​គប្បី​ឈ្លក់​វង្វេង​តែ​សេចក្តីស្នេហា​ពេក​ត្រូវ​រក​ពេលវេលា​បំពេញការងារ​ឬ​រៀនសូត្រ​ទើប​ជាការ​ប្រពៃ​បំផុត​៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។ យីអ៊ុន​របស់លោក​អ្នក​គាប់ប្រសើរ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏​មានការ​ជឿនលឿន ទៅមុខ​និង​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​ជានិច្ច​។ ក្រៅពីនេះ​កិច្ចការងារ​បើ​លោកអ្នក​មានការ​ព្យា យាម​នោះ​តែងមាន​ការរីកលូតលាស់​ទៅមុខ​យ៉ាង​ល្អ​ប្រពៃ​និង​អ្នកខ្លះ​អាច​ទទួលដំណឹង​ល្អ​ក្នុង​បញ្ហា​អ្វីមួយ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ពុំ​ទាស់ខុស​អ្វី​ទេ​ពិសេស​ការចង់​បើក របរ​អ្វីមួយ​ថ្មី​ជា​ការល្អប្រពៃ​ព្រោះ​ផល​ល្អៗ​នឹង​ហុច​ឱ្យ​ជានិច្ច ។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រពៃ​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​នាំឱ្យមាន​ភាពជឿនលឿន​ទាំង ការងារ​និង​បញ្ហា​ប្រាក់កាស​។​ទាំង​ស្ត្រី​បុរស​លោកអ្នក​អាចបំពេញ​ការងារ​ពេញដៃពេញជើង​ហើយ​ទទួល​ផ្លែផ្កា​ល្អៗ​មកវិញ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការ ដណ្តើម​អតិថិជន​គ្នា​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម​និង​បើ​ចង់​រៀបចំ គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​ផង​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការបំពេញ​ការងារ​ធំដុំ​ច្រើន​ភ្លាំងភ្លាត់​ពុំ​សូវ​សម​ដូច​ប្រកប​ទេ ដូចនេះ គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​អាក្រក់​ណាមួយ​កើតឡើង​។ ការរស់នៅ​មនុស្ស​ល្អ​អាច ប្រែជា​អាក្រក់​ដោយសារ​ផលប្រយោជន៍​អ្វីមួយ ម្ល៉ោះហើយ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្ន ប្រយែង​បន្តិច​ទើប​មិន​ទទួលរង​ផល​លំបាក​កើតឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ​ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឬ​ស្សី​បញ្ច្រាស​ចុង​ហើយ​កើត​មានតែ​បញ្ហា​ជាមួយគ្នា​មិនចេះចប់ ។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ដូចនេះ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកក្រ​ឡាប់​ចាក់​គឺ​បាន​ផ្លាស់ប្តូរ​មក​ល្អប្រសើរ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ឃើញថា​ជឿនលឿន​ទៅមុខ​គ្រាន់​គាប់ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ឃើញថា​មាន​ភាព​លូតលាស់​និង​បើ​ចង់​ធ្វើ​អ្វីមួយ​ដែល​ថ្មី​តែង​ឆ្លើយតប​ផ្លែផ្កា​មកវិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​ទោះ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ល្អ​តែ​ទោះ​ធ្វើ​អ្វីៗ​លោក អ្នក​តោង​តែ​ចេះ​បែងចែក​ល្អ​អាក្រក់​ឱ្យបាន​ត្រឹមត្រូវ​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​ជាមួយ​អ្នកដទៃ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​ណាស់ដែរ​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។ ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​ថ្ងៃនេះ​ធ្វើ​អ្វី​មានការ​ចម្រើន​លូតលាស់​ទៅមុខ យឺត​ណាស់​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​មក​វិញ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ទោះ​លោកអ្នក​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ពុំ​អាច​ទុកចិត្ត​ក្រុមមនុស្ស​បានទេ​ពិសេស​អតិថិជន​ជំពាក់​ប្រាក់កាស​ត្រូវតែ​ចេះ​ពិនិត្យ​សមាសភាព​ឱ្យបាន​ច្បាស់លាស់​បើ​ពុំនោះ​អាច​ត្រូវ​ចាញ់បោក​គេ​ហើយ​ត្រូវ​មក​ដេក​ឈឺចាប់​នៅពេល​ក្រោយ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានចិត្ត​រេ​ព្រោះតែ​សម្លឹង​អ្នកផ្សេង​ច្រើន​ម្ល៉ោះហើយ​បើ​មិនចេះ​កាត់ បន្ថយ​ទេ​ប្រយ័ត្ន​កើតរឿង​រាវ​រកាំរកូស​ចៀស​មិន​ផុត​៕

​ឆ្នាំវក​

​រាសី​ស្រុតចុះ​។ ដំណើរ​ជីវិត​នា​ថ្ងៃនេះ​លោកអ្នក​ងាយ​ទទួលរង​ផល​ប៉ះទង្គិច​និង​មាន​បញ្ហា​ច្រើន ចំពោះមុខ​ផង​។ ដោយឡែក​ចំពោះ​ការប្រកប​ការងារ​វិញ​លោកអ្នក​ត្រូវធ្វើ​ថ្នាក់​ធន​កណ្តាល​ឬ​មិន សំខាន់​ពេក​ព្រោះ​ថាបើ​ធ្វើ​ធំ​ពេក​ឬ​សំខាន់​ខ្លាំង​ផ្លែផ្កា​ដែល​ហុច​មកវិញ​មិនសូវ​ដូច​គាប់​បំណង​នោះឡើយ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ជនខិលខូច​តាម​លួច​បន្លំ​ឬ​បង្ករឿង ដោយ​ប្រការ​ណាមួយ​។

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ខ្វាយខ្វល់​ព្រោះតែ​ការប្រឆាំង​គ្នា​នោះ​កើតមាន​បន្តបន្ទាប់​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ជួប​រឿង​មិន​សប្បាយចិត្ត​និង​បញ្ហា​យាយី​ច្រើន​ពិសេស​ការ ប្រកបការងារ​ងាយ​មាន​បញ្ហា​ទាស់ទែង​សម្តី​ដោយសារ​ក្រុមមនុស្ស​បង្កបញ្ហា​ផង​។ ចំពោះ​អ្នក​ប្រ កប​របរ​រកស៊ី​ជួញដូរ​វិញ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​អស់​ប្រាក់កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​ភាព​សុខដុម​ទាំង​ពេល​ទៅ និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ប្រពៃ​៕

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​មានការ​ជឿនលឿន​ច្រើន​រឿង​មិន​ថា​ប្រាក់កាស​ឬ​រឿង​ផ្ទាល់ ខ្លួន​ឡើយ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាព​កាក់កប​គួរសម​ហើយ​បើ​មានការ​ជួញ​ទីជិត ឆ្ងាយ​ទៀតសោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។ ដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ជានិច្ច​។

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​និង​កំពុង​ផ្អែមល្ហែម​គួ​សម​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការបំពេញ​ការងារ​លោក​អ្នក​ត្រូវ​ចេះ​យកចិត្តទុកដាក់​ឱ្យបាន​ខ្លាំងក្លា នោះ​ផ្លែផ្កា​ដែល​ផ្តល់​មកវិញ​ក៏ដូចជា​ទី​ពេញចិត្ត​។​ក្រៅពីនេះ​ចំពោះ​ការរស់នៅ​ស្ត្រី​គប្បី​មានការ ប្រយ័ត្នប្រយែង​ក្នុង​រឿង​អ្វីមួយ​បន្តិច​ព្រោះ​ថាបើ​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ខុស​នោះ​នាំឱ្យ​បាត់បង់​ច្រើនជាង​ទទួលផល​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ ឬ​ចង់ រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​មកវិញ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម