នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ និយាយថា ម៉ាឡេស៊ី​មិនអាច​ទទួលយក​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​បានទេ​

3069
ចែករម្លែក

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មូហាម៉ាត់ បាននិយាយ កាលពីថ្ងៃសុក្រទី២១កញ្ញាថា ម៉ាឡេស៊ីមិន អាចទទួលយកអាពាហ៍ពិពាហ៍ភេទដូចគ្នាឬ សិទ្ធិស្រឡាញ់ភេទដូចគ្នា នោះទេ។

ការសម្រេចចិត្តនេះ បានកើតឡើងចំពេលមានការកើនឡើងនៃការធ្វើទុក្ខបុកម្នេញនៅសហគមន៍ដែលស្រឡាញ់ភេទដូចគ្នា នៅប្រទេសដែលមានអ្នកកាន់សាសនាឥស្លាមភាគច្រើននេះ ។

លោក មហាធៀ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ” នៅម៉ាឡេស៊ីមានរឿងខ្លះ ដែលយើងមិនអាចទទួលយកបានទេ ទោះបីជា វាត្រូវបានយល់ឃើញថាជាសិទ្ធិមនុស្សនៅបណ្តាប្រទេសបស្ចិមប្រទេសមួយចំនួនក៏ដោយ។ យើងមិនអាចទទួលយកអាពាហ៍ពិពាហ៍ស្រឡាញ់ភេទដូចគ្នាបានទេ”។

ការអត្ថាធិប្បាយរបស់លោក ទំនងជាធ្វើឱ្យមានការជជែកវែកញែកបន្ថែមទៀតនៅប្រទេសនេះដែលសកម្មជនបានសម្តែងការព្រួយបារម្ភលើការប្រឆាំងក្រុមអ្នកស្រឡាញ់ភេទដូចគ្នាដែលការប្រឆាំងនោះ គឺមកទាំងពីសង្គមនិង ពីរដ្ឋបាលនេះ ។

កាលពីពេលថ្មីៗនេះ ស្ត្រី២នាក់ត្រូវបានវាយនឹងរំពាត់ជាការដាក់ទណ្ឌកម្មនៅក្នុងខែនេះចំពោះ ” ការរួមភេទដូចគ្នា ” នៅរដ្ឋTerengganu ប្រទេសម៉ាឡេស៊ី ។លោក មហាធៀ មូហាម៉ាត់ បានថ្កោលទោសចំពោះការដាក់ទោសនេះ ដោយនិយាយថា “វាមិនបានឆ្លុះបញ្ចាំងអំពីយុត្តិធម៌ឬការអាណិតអាសូរនៃសាសនាអ៊ីស្លាម នោះទេ” ៕ដោយ៖សុខា/SN

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មូហាម៉ាត់

ទីតាំងផ្សាយពាណិជ្ជកម្ម