ទន្ទ្រាន​ដី​រដ្ឋៈ​អាជ្ញាធរ​ហាមឃាត់​ខ្មែរ​អ៊ីស្លាម​ជាង​២០០​គ្រួសារ​ឲ្យ​បញ្ឈប់​

970
ចែករម្លែក

ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​អាជ្ញាធរខេត្ត​ស្ទឹងត្រែង​បាន​ចុះទៅ​បញ្ឈប់​សកម្មភាព​កាប់​រាន​ដី​រដ្ឋ​ដោយ​បងប្អូន​ខ្មែរ​អ៊ីស្លាម​ជាង​២០០​គ្រួសារ​និង​បាន​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​មិន​ឱ្យមាន​សកម្មភាព​កាប់​ទន្ទ្រានព្រៃ​យក​ដី​រដ្ឋ​តទៅ​ទៀត​។​

ទន្ទ្រាន​ដី​រដ្ឋៈ​អាជ្ញាធរ​ហាមឃាត់​ខ្មែរ​អ៊ីស្លាម​ជាង​២០០​គ្រួសារ​ឲ្យ​បញ្ឈប់​

​សកម្មភាព​កា​បើ​រាន​នោះ​ត្រូវគេ​ឱ្យដឹងថា​បានកើត​មាន​ជា​យូរ​មកហើយ​ហើយ​ព្រៃ​រាប់រយ​ហិកតា​ត្រូវ​ជនខិលខូច នាំគ្នា​ទន្ទ្រាន​យក​ដែលមាន​ចម្ងាយ​ប្រហែល​១០​គីឡូម៉ែត្រ​ពី​ទំនប់​វារិ​អគ្គិសនី​សេសា​ន​ក្រោម​២​ជាប់​ព្រំប្រទល់​ឃុំ​ចំនួន​បី​គឺ​ឃុំ​ភ្លុក​ឃុំ​ស្រែគ​និង​ឃុំ​ស្តៅ​។​រាំង​ស្កាត់​បញ្ហា​ក្រុមការងារ​ចម្រុះ​មួយ​ទើបនឹង​បង្កើតឡើង​ដោយ​ថ្នាក់​ខេត្ត​ដឹកនាំ​ដោយ​លោក​ជា​ថា​វរិ​ទ្ធ​អភិបាលរង​ខេត្តស្ទឹងត្រែង បាន​ចុះទៅ​កាន់​តំបន់​ព្រៃ​រង​ការកាប់បំផ្លាញ កាលពី​ថ្ងៃទី​២១​ខែកញ្ញា​ឆ្នាំ​២០១៨​។​

​មន្ត្រី​សាលាខេត្ត​ស្ទឹងត្រែង​បានឱ្យដឹងថា​កម្លាំងចម្រុះ​របស់​ថ្នាក់​ខេត្ត​បាន​ចុះទៅ​កាន់​តំបន់​ខាងលើនេះ បាន​ជួប​ប្រជាពលរដ្ឋ​សង់​ខ្ទម​ផ្ទះ​រួចហើយ​និង​បាន​ហាមឃាត់​មិន​ឱ្យមាន​សកម្ម​ភាពខុស​ច្បាប់​តទៅទៀត​។​ពេល​ចុះ​ទៅ​នោះ​ទើប​ដឹងថា ដោយសារ​ដី​តំបន់​ខាងលើ​មាន​ជីជាតិ​និង​ក្បែរ​តំបន់​អភិវឌ្ឍន៍ ទំនប់​វា​រី​អគ្គិសនី​ផង បានជា​ប្រជា​ពលរដ្ឋ​ភាគច្រើន​ជា​ខ្មែរ​អ៊ីស្លាម​លើកគ្នា​ទៅ​កាប់​ព្រៃ​យក​ដី​សង់ផ្ទះ​ស្រេច​តែ​ចិត្ត​អនាធិបតេយ្យ​។​​មើល​ឃើញ​បែប​នេះ​ទើប​អាជ្ញាធរខេត្ត បង្កើត​គណៈកម្មការ​ចម្រុះ​មួយ ចុះទៅ​ទប់ស្កាត់​ហាមឃាត់ មិនឱ្យ​អ្នករស់នៅ​ទីនោះ ធ្វើ​សកម្មភាព​ខុសច្បាប់​តទៅ​ទៀត​។​

​ទាក់ទង​ករណីនេះ​អាជ្ញាធរ​មិនបាន​ឃាត់ខ្លួន​អ្នក​ជាប់​ពាក់ព័ន្ធ​ណាមួយ​ឡើយ​។​គ្រាន់តែ​ព្រមាន​ថាបើ​សិន​មិន​បញ្ឈប់​សកម្មភាព​នោះទេ​អាច​នឹង​មានទោស​ត្រូវ​ចាប់ខ្លួន​ប្រឈម​ជាប់ពន្ធនាគារ​ពី​៥​ទៅ​១០​ឆ្នាំ​ស្តីពី​ច្បាប់​ព្រៃឈើ​។​

​ជា​ចុងក្រោយ អាជ្ញាធរខេត្ត​ស្ទឹងត្រែង​នឹងដាក់​របាយការណ៍​ទាំងអស់ ដែល​ប្រមូលបាន​ពី​កាប់​កាប់បំផ្លាញ​ព្រៃឈើ​រុករាន​ព្រៃ​ទៅ​ថ្នាក់ជាតិ​ក៏ដូចជា​ក្រសួងមហាផ្ទៃ​ដើម្បី​មាន​ចំណាត់​ការបន្ត​៕​សរន​

ទន្ទ្រាន​ដី​រដ្ឋៈ​អាជ្ញាធរ​ហាមឃាត់​ខ្មែរ​អ៊ីស្លាម​ជាង​២០០​គ្រួសារ​ឲ្យ​បញ្ឈប់​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ